ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
តាំងហាងបញ្ចាំM77ដែលបង្អប់ការភ្នាល់បាល់តាមប្រព័ន្ធឌីជីថល ដែលសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យា ឃើញថាបិទពិតប្រាកដមិនមែនលួចបើកវិញតាមការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួននោះឡើយ
Mon,23 December 2024 (Time 07:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

បន្ទាយមានជ័យទីតាំងហាងបញ្ចាំM77ដែលបង្អប់ការភ្នាល់បាល់តាមប្រព័ន្ធឌីជីថល ដែលសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យា ឃើញថាបិទពិតប្រាកដមិនមែនលួចបើកវិញតាមការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួននោះឡើយ ដែលចុះទៅពិនិត្យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរក្រុងប៉ោយប៉ែត បានអោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ោយប៉ែត និងដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅត្រួតពិនិត្យ ហាងបញ្ចាំស្លាកយីហោM77 ដែលបណ្តាញសង្គមចេញផ្សាយថា “បន្ទាប់ពីសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់ ល្បែងភ្នាល់បាល់តាមប្រព័ន្ធ ឌីជីថលហើយ ស្រាប់តែបើកវិញ” ។
លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្ត្រ បញ្ជាក់ថា៖ នៅថ្ងៃទី២២.ខែឆ្នូ ឆ្នាំ២០២៤ បន្ទាប់មកជំនាញយើងបានចុះដល់ទីតាំង ហាងបញ្ជាំ យីហោ M77 ខាងលើឃើញថាមិនមានការបើកលួចលែងល្បែងភ្នាល់បាល់តាមប្រព័ន្ធឌីជីថលឡើងវិញ ដូចការចុះផ្សាយនោះទេ ចាប់តាំងពីសមត្ថកិច្ចបានធ្វើការចុះអប់រំណែនាំធ្វើកិច្ចសន្យាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
លោក បន្ថែមថា៖ តំណាងទីតាំងបញ្ជាំM77 ឈ្មោះ ធឿន សែង ភេទស្រី អាយុ២៦ឆ្នាំ បានធ្វើកិច្ចសន្យា ១.គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២.ហាមប្រើប្រាស់ ចែកចាយ ឬជួញដូរគ្រឿងញៀន ៣.ហាមជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ, ៤.មិនផ្តល់ទីតាំង សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន, ៥.ហាមបើកល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាស្លុត ម៉ាស៊ីនទូហ្គេមបាញ់ត្រី ចាក់បាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ