(រតនគិរី) ល្បែងស៊ីសងខុសច្បាប់ (online) រីកពេញក្រុងនិងស្រុក ស្ទើគ្រប់តារាងបាល់និងហាងកាហ្វេឬទីប្រជុំជននានាក្នុងខេត្ត អជ្ញាធរខេត្តដេកលក់ធ្វើព្រងើយ។ ថ្មីៗនេះខេត្តរតនគិរី ហាក់ដូចជាកន្លែងរកស៊ីមុខរបរល្បែងស៊ីសងខុសច្បាប់(online)ជាច្រើន។ តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរដ្ឋាភិបាលដាក់ចេញអោយអនុវត្តនោះមានប្រសិទ្ធភាពដែរទេ បើល្បែងស៊ីសងរាលដាលពាស់ពេញខេត្តទៅហើយនោះ។ ប្រហែលជា ឯកឧត្តមអភិបាលខេត្តលោកមិនបានជ្រាបថាក្នុងភូមិសាសន៍ដែលលោកគ្រប់គ្រងមានល្បែងស៊ីសងខុសច្បាប់ទេមើលទៅឬក៍ថ្នាក់ក្រោមរាយការណ៍ថាក្នុងខេត្តគ្មានបទល្មើសល្បែងស៊ីសងទេ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ទីតាំងលេងល្បែង(online) មាន់ជល់នេះ ឋិតនៅក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុងនិងកន្លែងផ្សេងៗទៀតដែលអ្នកសារព័ត៌មានយើងចុះទៅផ្តិតយករូបភាពប៉ុន្តែក្រុមមេល្បែងទាំងនោះបានបិតឧបករណ៍បម្រើអោយការលេងនោះរួចគេចខ្លួនចេញពីទីតាំងលេង។ កន្លងមកមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជម្រុញអោយគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព តែហាក់គ្មានប្រសិទ្ធភាពសោះព្រោះសម្ថកិច្ចនិងមន្រ្តីជំនាញខាងបង្រ្កាបបទល្មើសល្បែងស៊ីសងនេះមិនមានឆន្ទះក្នុងការធ្វើការបង្រ្កាប តែងតែឆ្លើយដោះសារក្នុងការដែលអ្នកសារព័ត៌មានរាយការណ៍ពីទីតាំងបទល្មើសល្បែងស៊ីសងម្ដងៗ(កាលកន្លងមកធ្លាប់រាយការណ៍)។ចំណែករដ្ឋបាលខេត្តបានចេញសេចក្តីណែនាំដល់គ្រប់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តត្រូវសហការគ្នាបង្រ្កាបអោយខាងតែបាននូវបទល្មើសនានាដែលកើតមានឡើងក្នុងទឹកដីនៃខេត្តជាពិសេសរាល់សកម្មភាព អសន្តិសុខដល់សង្គម ល្បែង ស៊ីសង ខុសច្បាប់ដែលបង្កអោយមានអសន្តិសុខ តែផ្ទុយទៅវិញបទល្មើសល្បែងស៊ីសងខុសច្បាប់កាន់តែច្រើនឡើង គឺល្បែង online(យូគី) ក្រុមហ៊ុន អេស៊ាន និងមាន់ជល់ online (ក្រុមហ៊ុន k)និងកើតមានស្ទើគ្រប់កន្លែងក្នុងខេត្ត។ តើសមត្ថកិច្ចជំនាញលោកមិនបានដឹងថាមានល្បែងស៊ីសងបើកលេងពេញខេត្តទេឬអីឬក៍ដូចគេហៅថាកន្ទេលធំបន្លំដេកទេដឹង។ (បើតាមព័ត៌មានក្រៅផ្លូវការឮមកថាមានអ្នកកាសែតក្នុងខេត្តម្នាក់ចេញមុខមកសម្របសម្រួលជាមួយអ្នកសារព័ត៌មានក្នុងខេត្តរឿងល្បែងonlineខុសច្បាប់នេះ។ ដោយនាគមាស
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ