ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
គ្រាប់ពូជពោត និមិត្តសញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun Smile 99999 ចំនួម៧៧១ការ៉ុង ( ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញា)ត្រូវបានដុតបំផ្លាញចោល៖
Wed,06 November 2024 (Time 09:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ខេត្តបាត់ដំបង,ស្រុកសង្កែ
ដោយបានការអនុញ្ញាតិពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កាលពីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង០០នាទីល្ងាច បានចាត់តាំងឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន មានការចូល រួមពីមេ ធាវីតំណាងក្រុមហ៊ុន បានធ្វើការដុតបំផ្លាញ និងកប់ចោល នូវគ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុម ហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD ដែលការដុតបំផ្លាញចោលនេះបានអនុវត្តធ្វើនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង។សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០២ ៤ ក្រោមការដឹកនាំរបស់តំណាងអយ្យការអម សា លា ដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានបានចូលរួមអនុវត្តការដកហូតនូវគ្រាប់ពូជ ពោត និមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD បន្ទាប់ពីតំណាង ក្រុមហ៊ុននេះបានរកឃើញថា ផលិតផលគ្រាប់ពូជពោតក្លែងក្លាយ ខាងលើកំពុងធ្វើចរាចរណ៍ នៅលើទី ផ្សារមួយចំនួនជាពិសេសក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជា
-ថៃ ហើយវត្ថុតាងទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រី៝ឯសំណុំ រឿងស្ថិតនៅក្នុងសមត្ថកិច្ចរបស់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ដោយមានតំណាងក្រុមហ៊ុនជាដើមបណ្តឹង រហូតម្ដល់ពេលនេះតំណាងអយ្យការ បានអនុញ្ញាតិឱ្យធ្វើការដុតបំផ្លាញចោលទាំងស្រុង ដោយមានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុនផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ