ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក===========បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្ត ខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន:១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ៤-ផ្សព្វផ្សាយផែផែនការសកម្មភាពរយះពេល៥ឆ្នាំ៥-សេចក្តីណែនាំផ្សេងៗ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និង អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជម្រុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ បានដាក់ចេញផែនការ និងជម្រុញដលកងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ -ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម -ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង -ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព -ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់អំពីគ្រឿងញៀន-ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវត្តន៍ -ពង្រឹងការថែរក្សា ការកសាង អភិឌ្ឍន៍ជំរំបន្ទាយ ការដាំដុះ និងចិញ្ចឹមសត្វ-ពង្រឹងគ្រប់គ្រងចំណូល សំណាកស្រុក និងការស្នាក់នៅរបស់ជនបរទេស-ពង្រឹងបណ្តុះបណ្តាលបន្ថែម មន្ត្រីនគរបាលលើចំណេះ ជំនាញពត៌មានវិទ្យា (Digital)-ពង្រឹងការងារ ការផ្តល់សេវាសាធារណះ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាស្ថាប័នពាក់ព័ន្ធ ទាំងក្នុងខេត្តនិងតាមព្រំដែន-ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ