ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជម្រុញអោយគណៈ បញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី បន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ
Tue,22 October 2024 (Time 04:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 128នាក់)

(រតនគិរី) មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជម្រុញអោយគណៈ
បញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី បន្តពង្រឹងការ
អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ
ភាព អោយបានកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជំរុញ ឱ្យ គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តរតនគិរីគ្រប់ថ្នាក់បន្តពង្រឹង ការអនុវត្ត គោល
នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់
តែ មានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យ របស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង រាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ ការ
ជម្រុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការ
អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិ
ភាពប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រី
មាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរីដែល
បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ
២០២៤ នាសាលប្រជុំអគារDសាលាខេត្តរតនគិរី។

ឯកឧត្តម បន្តថា កិច្ចប្រជុំ ដូចគ្នានេះត្រូវរៀបចំធ្វើឡើងទូទាំងប្រទេស ដោយក្រុមការងារ ត្រួតពិនិត្យ និងជម្រុញ ការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងគោលបំណង ត្រួតពិនិត្យវាយតម្លៃ នូវការ អនុវត្តគោលនយោបាយ
នេះ និងដើម្បី កៀរគរ ការចូលរួម ពីគ្រប់ ភាគី ពាក់
ព័ន្ធ ទាំងអស់ ក្នុងការអនុវត្ត គោលនយោ បាយ នេះ ឱ្យមាន ប្រសិទ្ធភាព ស្របតាម ឆន្ទៈ និងការប្តេជ្ញា ចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ ស្កាត់ នូវគ្រោះ មហន្តរាយផ្សេងៗ។ ហើយ
គោលនយោបាយ នេះបានពង្រីក វិសាលភាព ជា
បន្តបន្ទាប់ ពីការទទួលខុស ត្រូវ អនុវត្ត តែក្នុងក្រប ខ័ណ្ឌក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយ មួយ ដែលមានការ ទទួលខុសត្រូវ និងការចូលរួម អនុវត្ត ពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ ថាការពង្រីក វិសាលភាព និងលើក កម្រិត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺជាការឆ្លុះបញ្ចាំង នូវ ឆន្ទៈ និងការប្តេជ្ញាចិត្ត ខាងនយោបាយ ដ៏មោះមុត របស់ រាជរដ្ឋាភិបាល សម្រាប់ រយៈពេល ពីមធ្យម ទៅរយៈពេល វែង។ជាពិសេស គោលនយោបាយ នេះក៏ជាផែនទីបង្ហាញ ផ្លូវ ក្នុងការបំផុសចលនាឱ្យមានការចូលរួម ក្នុងការ
ប្រយុទ្ធប្រឆាំង ដាច់ខាត នូវ រាល់សកម្មភាព ដែលបង្ក ឱ្យមាន អសន្តិសុខ ដល់សង្គមជាតិ ជាពិសេស ការជួញដូរ ប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ល្បែង ស៊ីសង ខុសច្បាប់ ការជួញ ដូរមនុស្ស អំពើ លួច ឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។
ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី និងបានជំរុញ ឱ្យគណៈ បញ្ជាការ ឯកភាព រដ្ឋបាលខេត្តរតនគិរី គ្រប់ថ្នាក់ ត្រូវបន្ត និងពង្រឹង ការផ្សព្វផ្សាយគោលនយោ
បាយ នេះ ដល់ មន្ត្រី រាជការ ស៊ីវិល កងកម្លាំង មាន
សមត្ថកិច្ច គ្រប់ថ្នាក់ រដ្ឋបាល ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដើម្បីលើក
កម្ពស់ការយល់ដឹង និងការចូលរួម ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រកបដោយ ប្រសិទ្ធភាព និងទទួលបាន លទ្ធផល ល្អប្រសើរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានថ្លែង អំណរគុណ ដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ដែលខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សា
ធារណៈ ការទប់ស្កាត់ នូវបទល្មើសនានា ការផ្តល់ សេវា សាធារណៈ ការដោះស្រាយ វិវាទ និងអំពាវ នាវបន្តខិតខំរួមគ្នាជម្រុញ ការអនុវត្តឱ្យកាន់តែមាន
ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ