ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល
Thu,17 October 2024 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល
………………….
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ១,៧០ម៉ែត្រ និងនារី ១,៦៥ម៉ែត្រ ឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា វិធានការនេះមិនមែនមានន័យថា ថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែគឺជាការគិតគូរលើសុខភាព និងប្រសិទ្ធភាពការងារ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សិស្សជ័យលាភីទាំងអស់ ត្រូវចងចាំការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេញការងារជានគរបាល ឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកចំណេះជំនាញ តាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់ការគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការបណ្តុះបណ្តាលប្រកបដោយចីរភាព។ ក្នុងនោះផងដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លី ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងមួយចំនួន បានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយសម្បទាជាដើម៕

ដោយ ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ