ខេត្តបន្ទាយមានជ័យព្រឹក ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤នេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បាន បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥នៅក្នុងសាលប្រជុំសាលាខេត្ត។សន្និបាតនេះមានការចូលរួម លោក លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគររូបនីយកម្ម សំណង់ លោកប្រាក់ប៉ូលី អភិបាលរងខេត្ត លោក មាស ដារ៉ា ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យ មន្ត្រីសុរិយោដី អនុប្រធានក្រុមការងារ សហភាព សហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ អាជ្ញាធរដែនដី ជាច្រើនាក់។លោក មាស ដារ៉ាបានអានរបាយការស្តីការងារអនុវត្តបាន ក្នុងរយៈពេញ១ឆ្នាំ ២០២៤នេះថា មន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យ សម្រេចបានការងារជាច្រើនដូចជា ការងាររៀបចំនគរូបនីយកម្ម.ការងារសំណង់ .ការងារសម្បទានដីសង្គមកិច្ច .ការិយាល័យច្រកចេញចូលតែមួយថ្នាក់ខេត្ត.ការងារសុរិយោដី ដីធ្លីនិងភូមិសាស្ត្រ.ការងារដោះស្រាយវិវាទដីធ្លី និងការងារផ្សេងៗទៀត.ចំណូលពីសោហ៊ុយសេវាសុរិយោដី និងសំណង់ជាដើម។បច្ចុប្បន្នមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មានមន្ត្រីក្រប ខណ្ឌសរុប ចំនួន ៤២រូប ស្រី៥រូប មន្ត្រីកិច្ចសន្យា ១៥រូប ស្រី៤រូប និងមានការរិយាល័យចំណុះចំនួន៤ ស្ថិតក្នុងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលនៃរដ្ឋសភា សព្វថ្ងៃ និងកំពុងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ។លោក មាស ដារ៉ាបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថាខេត្តបន្ទាយមានជ័យ មានក្រុមវាលចំនួន ៩ក្រុម កំពុងដំណើរការវាសវែងដីទាំង ៩ ក្រុង ស្រុក ក្នុងនោះប្រមូលបានទិន្នន័យបានចំនួន ៦៧ .៣៤១ក្បាលដី បញ្ចូលទិន្នន័យបាន ៥៣.៨៨២ក្បាលដី គូសល្បាលដីបាន ៦៧.៦៣៨ក្បាលដី វាស់វែងបានចំនួន ៧១.៥០១ក្បាលដី វិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុបាន ចុះហត្ថលេខារួច ៤.២៦៧បណ្ណ ចែកជូនវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចែកជូន ប្រជាពលរដ្ឋបាន ចំនួន ៥.០២២ បណ្ណ ប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធបាន ចំនួន ១០១ ភូមិ វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធបានចំនួន១៩១ភូមិបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈប្រពន្ធចំនួន១៨ភូមិស្មើនិង ១៧.០១១ក្បាលដី ។ក្នុងនោះ លោក លីវ សុផាណ្ណារើន បានមានប្រសាសន៍ថាមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ ២០២៥ថ្ងៃនេះបានពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់ ការប្រកាសតំបន់វិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ របស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ មាន៣ជំហាន ១.ចាប់ផ្តើមដំណើការចុះបញ្ជីជូនបងប្អូនកាន់កាប់ស្របច្បាប់ ២.នៅពេលប្រកាសតំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារឲ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការទទួលស្គាល់នៃការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូនមានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ទទួលបានបណ្ណ ៣.ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះសម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួតប្រជែងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើងម្យ៉ាងទៀតក្រុមការងារ ចាំជួយសម្របសម្រួលការងារជូនបងប្អូន ជូនពរឲ្យបងប្អូនឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាផងដែរ
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ