ខេត្តបន្ទាយមានជ័យឃាតករដៃឆៅដែលគេដឹងថាបានសម្លាប់ប្អូនបង្កើតរឿងទំនាស់ផ្ទៃក្នុងគ្រួសារនោះ ត្រូវកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ ក្រោយពីរត់គេចបានមួយដង្ហើមចង្រិត នៅវេលាម៉ោង១០និង៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុច ផ្សារដំរីឆ្លង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ការឃាត់ខ្លួនឃាតករនេះដោយ យោងតាមពាក្យបណ្ដឹងលេខ១១ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ របស់ដើមបណ្ដឹងឈ្មោះ ជឿម ស្រីអូន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នោះ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពយកចបជីក វ៉ៃទៅលើក្បាលប្អូនបង្កើតរបស់ខ្លួន ឈ្មោះ ស្រង់ នុត្រា ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន៣កន្លែង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗក្នុងពាក្យបណ្តឹងបានរៀបរាប់បន្តទៀតថា ក្រុមគ្រួសារគាត់មាន បងប្អូនបង្កើតចំនួន៧នាក់ រូបគេជាកូនទី៦ ចំណែកប្អូនពៅឈ្មោះ ស្រង់ នុត្រា ជនរងគ្រោះជនរងគ្រោះ និងជនសង្ស័យ តែងតែឈ្លោះគ្នាអស់រយៈពេលប្រហែល៦ឆ្នាំមកហើយទំនាស់ផ្ទៃក្នុងគ្រួសារ ក្នុងការចែកទ្រព្យទ្រព្យសម្បត្តិរបស់ម្តាយមិនដឹងថាម្ដាយឲ្យមួយណា ការឈ្លោះគ្នារហូតដល់ ៦ ឆ្នាំនេះ ត្រូវបានសមត្ថកិច្ចធ្លាប់ហៅទៅធ្វើការអប់រំណែនាំម្តងរួចមកហើយដែរ។នៅថ្ងៃកេីតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានមានទាស់ពាក្យសម្តីជាមួយគ្នាយ៉ាងខ្លាំងឃាតករទប់ចិត្តមិនបានចាប់ទាញយកចបជីកដែលមានប្រវែងប្រហែលជាងមួយម៉ែត្រនៅក្បែរគេហើយវាយទៅលើក្បាលប្អូនពៅរបស់ខ្លួនត្រូវចំពីខាងក្រោយក្បាល ហេីយបានបន្តវាយបន្ថែមមួយចបជីកទៀតត្រូវចំកញ្ចឹងកខាងក្រោយបណ្តាលឲ្យដួលទៅលើដីផ្ងាក្រោយ ហើយបានវាយថែមមួយចបជីកទៀតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពីទទួលបានពាក្យបណ្តឹងហើយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កំលាំងជំនាញអាវុធហត្ថ១ក្រុម ចុះធ្វើការ ស្រាវជ្រាវ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្សារដំរីឆ្លង ខេត្តសៀមរាម យកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ