ខេត្តបាត់ដំបង,ស្រុកមោងឬស្សីនៅចំណុចភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣៨ នាទីកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឡេង ប៊ុនហួរនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ ថានូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដែលដឹកនាំដោយ លោក វរសេនីយ៍ឯកស គឹមឡុង ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល ដែលដឹកនាំដោយលោក វរសេនីយ៍ឯកសន និល ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ) និងបានធ្វើការនាំខ្លួនជនសង្ស័យ០៣នាក់មកកាន់ស្នងការដ្ឋាន ។១,ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២, ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។៣,ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព ចូលទៅគាស់បង្អួចផ្ទះ ផ្លោះចូលទៅលួចយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ រហូតដល់ថ្ងៃខែឆ្នាំខាងលើទើបកម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យយកមកកាន់ស្នងការដ្ឋាន ។តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិចំនួន ០៦ លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣ លើក ខេត្តប៉ៃលិនចំនួន ០២ លើក និងក្នុងខេត្តកណ្តាលចំនួន ០១ លើក ។វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ៖១- រថយន្ត ០១ គ្រឿង ម៉ាកTOYOTA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788២- តួណឺវីស ចំនួន ០២ ៣- កាំបិត ចំនួន ០១ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។មួន រិទ្ធីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ