បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងគ្រប់បណ្តាក្រុងស្រុក មេបញ្ជាការវរ:ទាំង៤ សិក្ខាកាមចូលរួមវគ្គចំនួន៥៦រូប ស្រី១រូប។ វគ្គបណ្តុះបណ្តាលនេះមានរយះពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។គោលបំណងនៃវគ្គបណ្តុះបណ្ដាល អំពីការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៊ីណូនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍ ចំណេះដឹង ពង្រឹងជំនាញ និង សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ដែលមានទំនួលខុសត្រូវក្នុងកិច្ចការ ស៊ើបអង្កេតផលបទល្មើសព្រហ្មទណ្ឌទាក់ទងទៅនឹងឧស្សាហកម្មកាស៊ីណូ ក្រោមប្រធានបទ៖ ការទប់ស្កាត់ក្រុម: ឧក្រិដ្ឋកម្ម អង្គការចាត់តាំងកេងបន្លំក្នុងកាស៊ីណូ ការលាងសម្អាតប្រាក់ ទីកន្លែងកើតហេតុ និង ការប្រមូលភស្តុតាង ភាពងាយរងគ្រោះនៃកាស៊ីណូ បទល្មើសមានអង្គការចាត់តាំងឆ្លងដែន ច្បាប់ជាតិ និង អន្តរជាតិ ព្រមទាំងបទបង្ហាញ ពីសំណុំរឿងជាក់ស្តែងមួយចំនួនផងដែរ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យកម្លាំងនគរបាលដែលជាសិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ របស់ខ្លួន យកទៅប្រើជាប្រយោជន៍សម្រាប់អង្គភាព និងត្រូវដើរតាមឲ្យទាន់ការដឹកនាំបែបឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាន ក្រើនរំលឹកដល់ លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាក្រុង-ស្រុក លោកមេបញ្ជាការវរ:ទាំង ត្រូវបន្តយកចិត្តទុកដាក់ ការគ្រប់គ្រងអង្គភាព ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងកម្លាំង លិខិតស្នាម ឯកសារគតិយុត្តិ វិន័យ និងត្រូវពង្រឹងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ