ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសារអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Wed,20 September 2023 (Time 03:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសារអបអរសាទរក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងសារអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចយ៉ាងដូច្នេះថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងទិវាជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឧទ្ទិសនូវសមិទ្ធផលនៃការចុះបញ្ជីបេតិកភណ្ឌនេះ ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ការពារ និងថែរក្សាកេរដំណែលវប្បធម៌ជាតិ បន្សល់ទុកជាតឹកតាងប្រវត្តិសាស្ត្រនៃអារ្យធម៌ដ៏យូរលង់ និងរុងរឿងនៃជាតិសាសន៍ខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងនូវអភិវន្ទន៍កិច្ចប្រកបដោយកតញ្ញុតាធម៌ចំពោះព្រះរាជគុណូបការៈនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ ក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋនៃឯកភាព និងនិរន្តរភាពជាតិ ញាំងឲ្យព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបានស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាដួងព្រលឹងជាតិ រហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមគ្គុទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកបានដាក់ចេញនូវគោលនយោបាយដឹកនាំដ៏ស័ក្តិសិទ្ធិក្នុងការថែរក្សា ការពារ និងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិលើឆាកអន្តរជាតិ។

ទន្ទឹមនេះ ក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លានៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការគោរពកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ជំនះរាល់ឧបសគ្គ អស់រយៈពេលជាច្រើនកន្លងមក រហូតនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ប្រកបដោយមោទនភាពជូនប្រទេសជាតិ និងប្រជាជន។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ