ខេត្តបន្ទាយមានជ័យអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន។នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ២៤និង ៣០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្ត ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងបានចំនួន១៥នាក់។បន្ទាប់មកជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រី០១នាក់។សម្ភារះ និង វត្ថុតាងចាប់យករួមមានៈ១-ម៉ូតូចំនួន ០៧គ្រឿង។ ២-កាំបិតខ្វែវ ០១ដើម។ ៣-ពូថៅ ០១ ដើម។ ៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មាន អក្សរ(wy)ចំនួន០៨គ្រាប់។៥-បំពង់កែវមួយកំណាត់ ០១។ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ពន្ធ័សារធាតុញៀនរួមមានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។បច្ចុប្បន្នក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតីវិធីឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួនាំនិងចាត់ការតាមច្បាប់។ ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលមិនពាក់ពន្ធ័សារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និង អនុញាតិឲ្យឪពុកម្តាយឬអាណាព្យាបានមកទទួលយកទៅអប់រំបន្តនៅមូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ