ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តម ស សុខា ចេញសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ
Tue,16 May 2023 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចេញសារតាមផ្លូវការរបស់ខ្លួន អបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ។

នៅក្នុងសាររបស់ឯកឧត្តម ស សុខា បានលើកឡើងអំពីប្រវត្តិនៃការបង្កើតនគរបាលជាតិ យ៉ាងដូច្នេះថា ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហើយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣)។

សារដដែលរបស់ឯកឧត្តម ស សុខា បានបន្តថា ក្នុងទិវាដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេង ដែលបុព្វបុរសជំនាន់មុន រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ បានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ មិនគិតពីសេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខមាតុភូមិ ។ សកម្មភាពប្រកបដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ដែលគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាមេរៀន ជាបទពិសោធន៍ បន្សល់ទុកឲ្យកងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយ បន្តយកទៅរៀនសូត្រ និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាព និងសមត្ថភាពផ្ទាល់ខ្លួន។

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ស សុខា បានសម្តែងនូវការគោរពកោតសរសើរចំពោះវីរភាព និងការលះបង់យ៉ាងធំធេងប្រកបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ រៀមច្បងគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ឋិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ