ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ស្ត្រីជនជាប់ឃុំចំនួន៧៧នាក់បានទទួលអំណោយពីលោកអ៊ុំរាត្រីនិងអ្នកស្រីជ័យណារីក្នុង ថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០ ខេត្តបន្ទាយមានជ័យ
Fri,03 March 2023 (Time 10:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

ល្ងាច ថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំ ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានជួបសំណេះសំណាលជាមួយស្ត្រី៧៧នាក់ ជាជនជាប់ឃុំ និងជូនវត្ថុអនុស្សាវរីយ៍ ឃិត១កញ្ចប់
ជាអំណោយរបស់ លោកអ៊ុំរាត្រី និងអ្នកស្រីជ័យណារី ក្នុងថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០។ពិធីសំណេះសំណាលនេះមានការចូលរួម លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អ្នកស្រីជ័យណារី លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ អ្នកស្រី ម៉េងហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត និងអ្នកមុខអ្នកការជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានមានប្រសាសន៍ថា ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ ស្តែងមានចំនួន១.៥១៣នាក់ ស្រីមានចំនួន៧៨នាក់ ក្នុងនោះមាន អនិតិជន ចំនួន១៩៥នាក់ ស្រី៥នាក់ ជនបរទេស មាន៥៩នាក់ ស្រី១០នាក់
ជនជាតិថៃមាន៤៨នាក់ ស្រី៨នាក់ ជនជាតិវៀតណាមមាន៤នាក់ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ីមាន ២នាក់ ជនជាតិចិនមាន៣នាក់
ជនជាតិឡាវមាន១នាក់ជនជាតិបង់ក្លាដេសមាន១នាក់ ជនពិការមាន ២៥នាក់ ចាស់ជរាមាន១១នាក់ ស្រី១នាក់។ក្នុងនោះមានជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត ចាប់ចូលថ្មី និងបទល្មើសគ្រឿងញៀនជាដើម។
លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានមានប្រសាសន៍បន្តទៀតថា
ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ផងដែរ។ក្រៅពីនេះអង្គភាពពន្ធនាគារមានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរសាស្ត្រខ្មែរថ្នាក់ទី ១ និងថ្នាក់ទី ២ចំណុចសំខាន់របស់ អង្គភាពពន្ធនាគារ បានយកចិត្តទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។អង្គភាពពន្ធនាគារមានរោងជាងបណ្ដុះបណ្ដាលចំនួនពីរខ្នងដែលមានសកម្មភាពដូចជា រៀនកាត់ដេ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។ល។
លោកស្រីម៉េងហួយបានមានប្រសាសន៍ថា
ថ្ងៃ៨មីនា ជា ទិវាសិទ្ធិនារីអន្តរជាតិ គឺជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំប្រារព្វ ទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំលឹកពីការតស៊ូការទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជា វិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបផងដែរ។
លោកអ៊ំរាត្រីបានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋបាននាំគ្នាប្រារព្វឡើងដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសនិងដើម្បី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ ក្នុងន័យសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ