ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
យោធាថៃចាប់បានម៉ូតូ១៤គ្រឿង ត្រៀមនាំចូល​មក​កម្ពុជា
Mon,27 March 2023 (Time 07:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

(ខេត្តបន្ទាយមានជ័យ):ដោយម៉ូតូស៊ែរីទំនើបចំនួន១៤គ្រឿង៊ដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើចោរកម្ម ត្រូវបានកម្លាំងយោធាប៉ុស្តិ៍លេខ១៣ ដែល​ឈរជើងតាមបន្ទាត់ព្រំដែនឃាត់បាន ខណ:ដែលមានរថយន្តឃ្លុប២គ្រឿង ដឹកយកមកក្បែព្រំដែន និងត្រៀមបញ្ជូនឆ្លងដែនចេញមកអោយឈ្មួញនៅកម្ពុជា។កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគោកស្បែង ក្នុងភូមិ៥ ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយកម្លាំងយោធាឃាត់រថយន្តតូយ៉ូតា ដែលបំពាក់ឃ្លុបខាងក្រោយចំនួន២គ្រឿង និងអ្នកបើកបចំនួន២នាក់ឈ្មោះ អាត ផុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តឡាំប៉ាង និងឈ្មោះ ជិន វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីក្រុងបាងកក។ក្រោយពេលកម្លាំងយោធាបើកពិនិត្យក្នុងឃ្លុប គឺមានម៉ូតូស៊ែរីទំនើបសរុបចំនួន១៤គ្រឿង ដែលក្នុងនោះមាន ហុងដាស្កូពី ចំនួន១២គ្រឿង ហុងដាឃ្លីក ស៊ែរី១៦០ ចំនួន១គ្រឿង និងហុងដា PCX ១៦០ ចំនួន ១គ្រឿង ដោយអ្នកបើកបរបានសារភាពថា ត្រូវបានគេជួលអោយដឹកចេញពីស្រុកឡាំលូកកា ខេត្តប៉ាធុំថានី មកកាន់ព្រំដែនកម្ពុជា ដើម្បីនាំចេញទៅអោយឈ្មួញនៅកម្ពុជា តែក៏ត្រូវចាប់បាន។បច្ចុប្បន្នសមត្ថកិច្ចថៃ បានប្រគល់ទៅអោយអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ