ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ស សុខា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត ២ពាន់នាក់ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
Tue,14 March 2023 (Time 12:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

សៀមរាប ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី ចំនួន ១ ៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។

បើតាមរបាយការណ៍របស់លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ សាកលវិទ្យាល័យ បានសម្រេចបានសមិទ្ធផលជាច្រើនទាក់ទងទៅនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិត ចំនួន ១៩ ៩៩៧នាក់ និងបានបញ្ចប់ការសិក្សាសរុប ចំនួន ៧ ៦៤៤នាក់ ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារក្នុងការចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអនុវត្តនយោបាយឯកជនភាវូបនីយកម្មក្នុងវិស័យអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំ១៩៩៦ មក។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅសំរេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ ។ គិតមកដល់ឆ្នាំ២០២៣ នេះ យើងមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៧ និងរដ្ឋ ចំនួន ៤៨ ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល (Tax on Income) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment Tax on Income) ពន្ធអប្បបរមា ( Minimum Tax ) អាករលើតម្លៃបន្ថែម (Value Added Tax) និងពន្ធកាត់ទុកលើសេវាការប្រាក់ (Withholding tax on interest) និងភាគលាភ (Dividend) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សា ឆ្នាំ២០១៨-២០២៣ រួមមាន ៖ ការជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រៀបចំក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល ការស្រាវជ្រាវ នវានុវត្តន៍ និងការលើកទឹកចិត្តមជ្ឈមណ្ឌលស្រាវជ្រាវ ឧត្តមភាព និងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងវាយតម្លៃគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានស្នើដល់គណៈគ្រប់គ្រង បុគ្កលិក សាស្រ្តាចារ្យសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បន្តខិតខំពុះពារជំនះរាល់ឧបសគ្គ រួបរួមគ្នាក្នុងទិសដៅបន្តអភិវឌ្ឍសាកលវិទ្យាល័យមួយនេះ ឲ្យកាន់តែឈានឡើងទៅរកភាពរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតជាតិនិងអន្តរជាតិ អោយក្លាយទៅជាពលរដ្ឋសាកល ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវ: ការទទួលខុសត្រូវក្នុងការងារ និងសង្គម ដើម្បីបម្រើប្រជាជន និងសង្គមជាតិដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។

ជាចុងក្រោយ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ប្អូនៗជ័យលាភីទាំងអស់ ត្រូវយកគុណវុឌ្ឍិ ដែលទទួបាននាពេលនេះទៅប្រើប្រាស់ក្នុងជីវភាពប្រកបដោយការរីកចម្រើន និងសុភមង្គល ហើយសូមនឹកឃើញដើមឈើដែលដុះនៅក្នុងសួនច្បារសន្តិភាពនេះ បានផ្ដល់ជាម្លប់ ផ្លែ និងសម្រស់សម្រាប់ជីវិតនៅក្នុងសង្គមទៅអនាគត៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ