ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុងពាលីបញ្ចុះបឋមសិលាកសាងអគារថ្មីមួយខ្នងកម្ពស់ពីរជាន់ នៅក្នុងស្នងការនគរបាលខេត្ត
Tue,14 March 2023 (Time 12:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ខេត្តរតនគិរី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានប្រារព្វពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារធ្វើការថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត។ ពិធីក្រុងពាលីបញ្ចុះបឋមសិលានេះដែរ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន លោកនាយ នាយរងការិយាល័យ រួមជាមួយសប្បុរសជននានាមួយចំនួន។

អគារធ្វើការថ្មីមួយខ្នងដែលបានបញ្ចុះបឋមសិលានិងក្រុងពាលីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿង កម្ពស់២ជាន់ មានទំហំ ១៤ម៉ែត្រ គុណ៣០ម៉ែត្រ ជាង២០បន្ទប់ ជាថវិការបស់សប្បុរសជនដែលបានជួយ សម្រាប់កសាងអគារធ្វើការថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ឃើញថាអគារមួយចំនួននៅក្នុងស្នងការមានការចង្អៀតកន្លែងធ្វើការ ទើបលោកស្នងការបានផ្តួចផ្តើមឡើងជាសប្បុរសជន ជួយឧបត្ថម្ភដើម្បីបានអគារធ្វើការមួយខ្នង។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងនគរបាលខេត្តរតនគិរី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធនៃស្នងការនគរបាលខេត្តត្រូវខិតខំប្រឹងប្រែងបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្នើឲ្យកងកម្លាំងប្រដាប់អាវុធបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត ជាពិសេសត្រូវលុបបំបាត់ក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានក៏ដូចជាបង្ក្រាបឲ្យមានប្រសិទ្ធភាពបញ្ហាគ្រឿងញៀនជាដើម។

លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តរតនគិរី ផ្ដាំផ្ញើឲ្យមន្ត្រីនគរបាលទាំងអស់ ធ្វើសកម្មភាពគ្រប់ពេលវេលាដើម្បីបង្ក្រាបបទល្មើសផ្ដល់សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ