ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣
Sun,12 March 2023 (Time 12:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

បាត់ដំបង ៖ នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បញ្ជាក់ថា លទ្ធផលសម្រេចបានរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង នាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត ការតស៊ូព្យាយាមខិតខំជំនះរាល់បញ្ហានានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មការងារអប់រំ បណ្ដុះបណ្តាល កីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជាពិសេសការងារសប្បុរសធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយការរីករាលដាល នៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការចូលរួមសហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមក។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សង្ក្រាន្តបាត់ដំបង ២០២៣ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង
បានរៀបចំនៅខែមេសា ខាងមុខ គឺស្របជាមួយគ្នានឹងឆ្នាំទី១០ ដែលសហភាពសហព័ន្ធយុវជន កម្ពុជា បានប្រារព្ធធ្វើសង្ក្រាន្តឡើងវិញ នៅទូទាំងប្រទេស ជាពិសេសនៅទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលយើងបានរង់ចាំ ៦៤ឆ្នាំមកហើយ និង ២២ឆ្នាំទៀត ទើបយើងនឹងអាចធ្វើវាម្តងទៀត នោះគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅខែឧសភា ខាងមុខនេះ និងសូមឱ្យបងប្អូនជនរួមជាតិ បន្តរាប់ថយក្រោយ សម្រាប់ព្រឹត្តការណ៍នោះផងដែរ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ ក៏ដូចជាមន្ទីរនានាជុំវិញខេត្ត ប្រារព្ធកម្មវិធីនេះឡើងក្នុងគោលបំណងលើកស្ទួយ និងជំរុញឱ្យយុវជនចូលរួមក្នុងសកម្មភាពកីឡា និងដើម្បីកៀរគរ ថវិកាគាំទ្រព្រឹត្តិការណ៍សង្គ្រាន្ត ជាពិសេសដើម្បីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងក្រៅខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងអំពីព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៣ ក៏ដូចជាចូលរួមចំណែកបញ្ជ្រៀបយុទ្ឋនាការ Beyond the Games សម្រាប់កីឡាស៊ីហ្គេមផងដែរ។

ឯកឧត្តម ស សុខា ក៏បានជំរុញឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ងាកមកចាប់អារម្មណ៍សកម្មភាពអប់រំកាយ និងកីឡា ដូចដែលបានដាក់ចេញដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាយ៉ាងតិច ១ប្រភេទ ប្រចាំជីវិត”។

ឯកឧត្តម ស សុខា ក្នុងនាមអ្នកទទួលបន្ទុកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏ដូចជា គណៈកម្មការរៀបចំ និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត មេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកាក្តី និងសម្ភារៈក្តី ដល់គណៈកម្មការរៀបចំសង្គ្រាមបាត់ដំបង ២០២៣ ដើម្បីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ព្រោះការរៀបចំព្រឹត្តិការណ៍នេះ វាជាផ្នែកមួយនៃការលើកកម្ពស់ប្រពៃណីដ៏ត្រចះត្រចង់របស់ជាតិ ក៏ដូចជាបង្ហាញ ជូននូវទស្សនីយ៍ភាពនានា ដែលជាវប្បធម៌របស់ខេត្ត ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែល មកទស្សនា និងលេងកំសាន្ត ខេត្តបាត់ដំបងយើង ដែលជាខេត្តទទួលបាននូវពានរង្វាន់ផ្កា រំដួល ៣ទង៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ