ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំ
Wed,01 March 2023 (Time 11:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំង និងជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា ។

ពិធីនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន -លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ -លោក វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ -លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការណ៍។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវផែនការសម្រាប់ខែបន្ទាប់ គឺ ១-ជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា ។ ២-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ៣-ផែនការការពារសន្តិសុខ សណ្តាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ និង ការពារសន្តិសុខក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងរប៉ារ៉ាហ្គេមឆ្នាំ២០២៣. ៤-គ្រឿងញៀន ៣កុំ ១រាយការណ៍ ៥-សភាពការណ៍សន្តិសុខ ព្រំដែន ៦-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ៧-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោងនារដូវប្រាំង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ