ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តន៍ជន មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យទូទាំងស្រុកភ្នំស្រុក!
Mon,27 February 2023 (Time 08:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

បន្ទាយមានជ័យ៖រដ្ឋបាលស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះបានរៀបពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តន៍ជន មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ ទូទាំងស្រុកភ្នំស្រុក និងសម្ភោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនថ្មី នៅឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នពាក់ពន្ធ័ អតីតយុទ្ធជន និវត្តន៍ជន មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ ប្រជាពលរដ្ឋ ប្រមាណជាងជាង១២៩១នាក់។

ក្នុងឱកាសនោះ ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមផ្ទាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរស្រុកភ្នំស្រុក ដែលបានចូលរួមការពង្រឹងខឿនការពារជាតិ បូរណភាពដែនដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញអភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងលើកកម្ពស់បានជីវភាពរស់នៅរបស់ប្រពលរដ្ឋបានល្អប្រសើរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំណរគុណនិងគោរពស្រឡាញ់ចំពោះមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ លោកតាលោកយាយ ដែលបានខិតខំពុះពារយកចិត្តទុកដាក់ក្នុងការអប់រំ ផ្តល់ចំណេះដឹងដល់សិស្ស តាមរយៈការអប់រំដោយផ្ទាល់និងពីចម្ងាយ នៅគ្រប់ស្ថានភាពជាពិសេសក្នុងស្ថានភាពនៃឆ្លងរាតត្បាត នៅតាមសហគមន៍ ផ្តល់ជំនឿជាក់ និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់នីតិកាល ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣៨ឆ្នាំ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ សន្តិភាព ស្ថិរភាពនយោបាយ និងបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យតាមរយៈនយោបាយឈ្នះ-ឈ្នះ បញ្ចប់បានទាំងស្រុងនូវសង្គ្រាម ស៊ីវិលក្នុងប្រទេស និងការដាក់ចេញយ៉ាងច្បាស់លាស់នូវកម្មវិធីនយោបាយ តាមនីតិកាលនីមួយៗ សម្រាប់ការកសាង និងការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេស "មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីរួមគ្នាជាសរសរស្តម្ភមួយសម្រាប់បន្តកសាងនិងអភិវឌ្ឍប្រទេស។

ក្នុងពិធីនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយ ឧបត្ថម្ភដល់ ៖
១.អតីតយុទ្ធជន និងនិវត្តន៍ជន ៣៣៥នាក់ ក្នុង១នាក់ ៖ កំសៀវដាំទឹកអគ្គិសនី ពិល មី ត្រីខទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ ស្កសរ កៅអៀកអំបិលអ៊ីយ៉ូត បំពង់ហឺត ប្រេងឆា សារុង១ ក្រម៉ា១ ភួយ១ និងថវិកា២ម៉ឺនរៀល។
២. ក្រុមប្រឹក្សា និងស្មៀនឃុំ ៤១នាក់ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យចំនួន៨៥៩នាក់ ម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀល (ចំពោះពោះអ្នកមានផ្ទៃពោះថែមម្នាក់៥ម៉ឺនរៀល)។
៣. ឧបត្ថម្ភកម្លាំងស្រុក (នគរបាល កងរាជអាវុធហត្ថ សឹករង ប្រជាការការពារ) គ្រូពេទ្យប្រចាំការ ក្នុង១អង្គភាព/១ក្រុម ៥០ម៉ឺនរៀល។
៤. ឧបត្ថម្ភសាលាបឋមសិក្សាត្រពាំងថ្ម ១លានរៀល
៥.ជួយសាងសងសាលាបឋមសិក្សាត្រពាំងថ្ម អាគារសិក្សា១ខ្នង មាន៦បន្ទប់។
៦.ជួយសាងសងសាលាមតេយ្យសិក្សាត្រពាំងថ្ម អាគារសិក្សា ១ខ្នង មាន៥បន្ទប់។

ក្នុងថ្ងៃដដែលនោះ ក្រោយពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ អមដោយក្រុមការងារគ្រប់ថ្នាក់បន្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីស្នាក់ការគណបក្សឃុំប៉ោយចារនិងផ្តល់អំណោយជូនប្រជាពលរដ្ឋមេឃុំ មេភូមិ សមាជិកភូមិ ស្មៀន ចូលរួមក្នុងម្នាក់ៗសារុង១ ថវិកា២មុឺនរៀល ។

ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម និងលោកជំទាវបានបន្តអញ្ជើញទៅសួរសុខទុក្ខកុមារកំព្រា និងគណគ្រប់គ្រងនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ហូបបាយសាមគ្គី១ពេល និងឧបត្ថម្ផថវិកាជូនមណ្ឌល២លានរៀល ផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ