ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ
Fri,17 February 2023 (Time 02:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ នៅទីតាំងក្តារបែនប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីដើម្បីកម្ពុជា និង ការអភិវឌ្ឍន៍ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី , ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា , ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធ ច្រើនរូប។

គោលបំណងនៃកម្មវិធីនេះ គឺជាការបំពេញទៅតាមពិធីសាសនាតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរបុរាណរៀងមក ដើម្បីសុំទីតាំងអនុញាតិប្រារព្ធពិធីចូលឆ្នាំបន្ទាយឆ្មារ និងសុំសេចក្តីសុខពីទេវតា វត្ថុស័ក្តិសិទ្ធទាំងឡាយដែលថែរក្សានៅក្នុងប្រាសាទបន្ទាយឆ្មារ តាមជួយថែរក្សាក្រុមការងារទាំងអស់បំពេញការងារតាមផ្នែកនីមួយៗ និងកម្មវិធីទាំងមូលដំណើរការដោយរលូន និងប្រកបដោយជោគជ័យនាពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ