ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​
Sat,07 January 2023 (Time 12:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

(បន្ទាយមានជ័យ​)​÷ នៅព្រឹកថ្ងៃសៅរ៍​ ទី០៧​ ខែមករា​ ឆ្នាំ​២០២៣​ បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ជាអធិបតី​ភាព​ពិធីប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក​ដែលចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១០៣៤នាក់​​ ធ្វេីឡេីងនៅភោជនីយ៍ដា្ឋនលីក្រុះ​ ស្រុកភ្នំស្រុក។

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី​ទាំង១០៣៤នាក់នេះដែរ​ ក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ ក្រុមការងារចុះជួយស្រុកភ្នំស្រុក​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាស្រុក​ សមាជិក​-សមាជិកា​បក្សនៅមូលដ្ឋាន​ផងដែរ។

តំណាងសមាជិកទាំង១០៣៤នាក់​ ដែលស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាបានលេីកឡេីងថា​ ដោយបានមេីលឃើញយ៉ាងច្បាស់ នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យមានការរីកចំរើន ប្រែប្រួលឆាប់រហ័ស គួជាទីមោទន:ភាពក្រៃលែង។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេជារៀងរហូត។

ថ្លែងនាឱកាស​នោះ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្ត​ រួមរស់ជីវភាពរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម​ បានរំលឹកពីប្រវិត្តការតស៊ូរបស់កម្ពុជា​ ដែលបានហែលឆ្លងកាត់សង្រ្គាមរ៊ាំរៃការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត។ ឯកឧត្តម​ បោន​ ប៊ិន​ បានបញ្ជាក់ថា​ ដោយមានស្មារតីជ័យជម្នះ៧​ មករា​ គឺជាការផ្តល់កំណេីតទី២របស់ប្រជាជនកម្ពុជា​ បានធ្វេីឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន​យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច​ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានតស៊ូ​ រំដោះជាតិមាតុភូ​មិ​ ចេញពីរបបដ៏ខ្មៅងងឹត​ ជូនប្រជាជនកម្ពុជា​ ដែលចងចាំមិនភ្លេចនូវសោក​នាដកម្មដ៏សាហាវព្រៃផ្សៃ​។ ចំណុចទាំងអស់នេះហើយបេីគ្មានសុខសន្តិភាព​ នោះទេពិតណាស់របបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ​ដែរ។

សូមបញ្ជាក់ផងដែរថា​ សមាជិក-សមាជិកា​ ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ទាំង១០៣៤នាក់​ ក្នុងម្នាក់ៗទទួលបាន​ អង្ករ២៥ គីឡូក្រាម,​ សារ៉ុង០១​ រួមនឹងថវិកាចំនួន២ម៉ឺន​រៀល។ ក្រុមការងារមូលដ្ឋានស្រុកចំនួន ២៦ នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង០១,ទឹកក្រូច០១យួរ,​ មី០១ កេស,ថវិកាចំនួន៤ម៉ឺន​រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ-ភូមិចំនួន ៧១នាក់ក្នុងម្នាក់ទទួលបាន​ ទឹកភេសជ្ជះប៉ូវកម្លាំងចំនួន០១កេស,សារ៉ុង០១,ទឹកក្រូច០១យួរ,​មី០១កេស,​ ថវិកា៤ម៉ឺន​រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ