ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពិធីអបអរសាទ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ៧មករា និងពិធីចែកសញ្ញាបត្រដល់និសិ្សតជ័យលាភី
Tue,03 January 2023 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 111នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីមិទ្ទិញអបអររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ៧មករា(៧មករា១៩៧៩-៧មករា២០២៣) នៅស្នាក់ការគណបក្សក្រុងប៉ោយប៉ែត និង ការពារសុវត្ថិភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហាររូបករណ៍ សិស្ស-និសិ្សតក្រីក្រ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធី ចែកសញ្ញាបត្រដល់និសិ្សតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ បរិញ្ញបត្ររង នៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែកការងារ តួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការដែលបានកំណត់។

គោលបំណងសំដៅធានាបានទាំងស្រុង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ មន្ត្រីរាជការ និង សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួចក្នុងកម្មវិធីខាងលើអោយប្រព្រឹត្តទៅដោយជោគជ័យ ។

គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកមេបញ្ជាការវរ ជាច្រើនរូប៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ