ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាមបានបង្កនូវសោកនាដកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់នាស្រុកសំឡូត​
Fri,08 December 2023 (Time 05:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ខេត្តបាត់ដំបង:នៅថ្ងៃសុក្រ ១១រោច ខែកត្តិកឆ្នាំ​ថោះបញ្ចស័កព.ស.​២៥៦៧ត្រូវនឹងថ្ងៃទី ០៨ខែ ធ្នូ ឆ្នាំ២០២៣វេ​លា​ ម៉ោ​ង​៩និង០០និង២០នាទីនៅចំណុចក្រុមទី ៥ ភូមិ កញ្ចាំង ឃុំស៊ុង ស្រុក សំឡូតខេត្តបាត់ដំ បង។មានករណីគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន​តោន)មួយបានកើតឡើង ក្នុងខណ:ដែល​បុរសឈ្មោះ ភន ភេទ ភេទ ប្រុ ស អាយុ ២៨ ឆ្នាំ ស្នាក់នៅក្រុមទី៤ភូមិ ស្វាយជ្រុំ ឃុំ កំពង់ល្ពៅ ស្រុក សំ​ឡុត ខេត្ត បាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីក្នុងចំការដំ ឡូងនៅចំណុចខាងលើ ក៏ស្រាប់តែត្រាក់​ទ័រជាន់ចំមីនតោនកង់ខាងមុខបណ្តាលឱ្យផ្ទុះឡើងខូចខាតត្រាក់​ទ័រមួយកំណាត់មុខ និងរូបគាត់ដែលបើកបរត្រាក់​ទ័ររងរបួសធ្ងន់ខ្ទាតចេញពីលើត្រាក់ទ័រ ហើយភ្លាមៗត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន នគរបាលស្រុកសំឡូត និងនគរបាល នៃវរសេនាតូចការពារព្រំដែនគោក​លេខ៣១០ បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធផងដើម្បីពិនិត្យបញ្ហានៅទីនោះ។

តាមព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឱ្យដឹងថា ដីចំការដែលកើតមានឧប្បត្តិហេតុនាថ្ងៃនេះមិនមែនជាដីថ្មីនោះទេ ពោលគឺជាដីចំការដែលបានភ្ជួររាស់ បង្កបង្កើ នផល យូរឆ្នាំមកហើយ ក៏ប៉ុន្តែនៅថ្ងៃនេះក៏ជួបគ្រោះថ្នាក់បែ បនេះតែម្តង ហើយតាមការសន្និ ដ្ឋានគ្រាប់មីនដែលផ្ទុះនេះគឺជាគ្រាប់ មីន ដែលសេសសល់ពីសម័យសង្រ្គាម​ ជនរងគ្រោះរស់នៅឃុំកំពង់ល្ពៅ​ មកស៊ីឈ្នួលភ្ជួរដីចំការឱ្យអ្នកភូមិនៅឃុំស៊ុង​ ស្រុកសំឡូត​។

នៅក្នុងភូមិសាស្រ្តស្រុកសំឡូត​ គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមសមរភូមិផ្សេងៗទៀតនៅតាមព្រំដែន​ កម្ពុជា -ថៃ ហេីយយុទ្ធភ័ណ្ឌជាសំណល់ពីសង្រ្កាមស្ថិតនៅក្នុងដីនៅឡេីយ​ បេីទោះបីជាមានការបោស​សំអាតជាបន្តបន្ទាប់ពី​ សំ​ណាក់អង្គភាពជំនាញនានាក្តី​ និងយូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះ​ បានបង្កនូវសោ​ក​ នាដកម្ម​ ដល់អាយុជីវិត​ របួសពិការ​ ខូចខាតទ្រព្យសម្បត្តិ​ ប្រជាព​លរដ្ឋស្លូតត្រ​ង់នៅតំបន់នោះ​គួរឱ្យរន្ធត់​ តក់ស្លុតបំផុត​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ