ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជេីញ​សំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ "អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ​"​ ដែលជាទូក​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
Wed,08 November 2023 (Time 12:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

(បន្ទាយមានជ័យ​)៖ព្រឹកថ្ងៃពុធ​ទទី០៨ខែវិច្ឆិកា​ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការ កងរាជអាវុធហត្ថ ខខេត្តបន្ទាយមានជ័យ។
អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ "អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ​"​ ដែលជាទូក​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្រោយបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២​ ខែវិច្ឆិកា​ឆ្នាំ២០២៣នេះ
និងត្រៀមទៅចូលរួមអបអរសារទរពិធីបុណ្យអុំទូកនៅទន្លវ៉ៃគោ ខេត្តស្វាយរៀង​ នាថ្ងៃទី១៨​-១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នាពេលខាងមុខ។នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានធ្វើការផ្ដាំផ្ញើដល់កីឡាករទូក ង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​ ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក​ ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម​។
បន្ទាប់​ពីបញ្ចប់ការសំណេះសំណាលលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានឧបត្ថម្ភ​នូវសម្ភាររួមមាន​ អង្ករ​១៤ការ៉ុង​ (៣៥០គីឡូក្រាម)​,ខោអាវកីឡា១០៦ឈុត,​ មួក​៣៧,​ ត្រីខ​៣កេស,ទឹកផ្លែឈេី៥កេស,​ទឹកសុទ្ធ៥០យួរ,​ទឹកត្រី​៣យួរ,​ ទឹកស៊ីអ៉ីវ​៣យួរ​ ក្នុងនោះលោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានឧបត្ថម្ភ​ថវិកាចំនួន​៦លាន៥០ម៉ឺនរៀល​ ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃក្នុងរយៈពេល២ថ្ងៃ​ ដែលត្រូវប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្រោយបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ