ឯកឧត្តម ស សុខា បញ្ជាក់ថាការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ មានគោលបំណងធំៗ ចំនួន ៦បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមការងាររៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ ខាងមុខ នៅតំបន់ប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។បើតាមឯកឧត្តម ស សុខា បញ្ជាក់ថា ការរៀបចំឲ្យមានកម្មវិធីចូលឆ្នាំបន្ទាយឆ្មារនេះឡើង ក្នុងគោលបំណង ៖ ទី១. បង្កើតឲ្យមានបរិយាកាសជួបជុំឪពុកម្តាយ យុវជន និងមហាជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្តិភាព ទី២. ជាមហាគ្រួសារខ្មែរតែមួយ ជាការរួមចំណែកតបស្នងដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ ជាការតបគុណដែលលោកបានបន្សល់ទុកនូវមរតកវប្បធម៌ ប្រពៃណីដ៏ផូរផង់ដល់កូនចៅជំនាន់ក្រោយ ទី៣. រំលឹកនិងធ្វើឲ្យរស់រវើកនៃមរតកបេតិកភណ្ឌអរូបិយខ្មែរនៅលើទីតាំងនៃបេតិកភណ្ឌរូបី ទី៤. ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សាកេរមរតកនេះ ឲ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទី៥. បង្ហាញនូវវប្បធម៌ និងសិល្បៈនៃការចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនតែមួយ និងទី៦. ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់៕អត្ថបទ ៖ សេង បូលីនរូបភាព ៖ សាន់ ផានិត
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ