ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារនៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
Sat,14 January 2023 (Time 06:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកុមារា កុមារី នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ។

អំណោយដែលឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១២ ៧០០ ០០០(ដប់ពីរលានប្រាំពីរសែន)រៀល អង្ករ ចំនួន ២តោន អាវសិស្ស ចំនួន ១២៦កំប្លេ មី ចំនួន ៥កេសធំ ត្រីខកំប៉ុង ចំនួន ១០កេសធំ ទឹកសូរ៉ាស ចំនួន ២០កេស ទឹកក្រូច ចំនួន ២០កេស ទឹកផ្លែឈើ ចំនួន ២០កេស ទឹកបរិសុទ្ធ ចំនួន ៥០កេស និងគ្រឿងបំពងសំឡេង ចំនួន ១ឈុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនកុមារក្នុងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ទទួលទានជួបគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងផងដែរ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ