ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ចុម​យក្ស !ទីតាំង​ល្បែងស៊ីសង​ជល់មាន់បេីកលេងនៅក្នុងភូមិអូរពងមាន់ ឃុំស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការទៀតហើយ
Wed,29 November 2023 (Time 09:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ខេត្តស្ទឹងត្រែង . បែកធ្លាយល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យ បែរជាសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមូលដ្ឋាន ប្រហែលជាត្រូវថ្នាំសណ្តំ ទើបមិនហ៊ាបង្ក្រាប ។

ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង  នៅតាមបណ្ដោយផ្លូវ 78   ចម្ងាយពីផ្សារអូរពងមាន់ ប្រហែលជា 1 គីឡូជាង នៅខាងស្ដាំដៃ ផ្លូវទៅរតន គិរីពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខាងលើនេះ  ប្រហែលជាឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តមិនដឹងទេមើលទៅដូចនេះសូមឯកឧត្តម ស្នងការខេត្តស្ទឹងត្រែង មានចំណាត់ការយ៉ាងណាវិញចំពោះទីតាំងដែលស្ថិតនៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រងឬក៏ទុកបណ្ដោយឱ្យទីតាំងនោះក្លាយជាតំបន់អសន្តិសុខនៅពេលខាងមុខ? តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា: លោកឧត្តមសេនីយ៍ត្រីឡាក់ម៉េងធី និងចុះបង្ក្រាបទីតាំងខាងលើ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ស្របនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចាត់វិធានការចំពោះក្រុមញៀនល្បែង និងមន្ត្រីគ្រាប់ល្ពៅ ដែលឃុបឃិតជាប្រព័ន្ធ ជាមួយនឹងម្ចាស់ទីតាំងខាងលើ ក្នុងការបង្កើតបទល្មើសដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាពិសេសទៅទៀត ស្រុកមុខកំពូលនាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ