ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពេទ្យសត្វបន្ទាយមានជ័យ ចាប់រថយន្តដឹកមាន់រស់ ខុសច្បាប់ ១គ្រឿង អនុវត្តការផាកពិន័យតាមច្បាប់
Mon,27 November 2023 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

បន្ទាយមានជ័យ ៖ រថយន្តដឹកមាន់រស់ គ្មានច្បាប់អនុញ្ញាត ១គ្រឿង ត្រូវបានមន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ឃាត់ យកមកអនុវត្តការផាកពិន័យតាមគោលការណ៍ច្បាប់ ។

ការចាប់រថយន្តដឹកមាន់រស់ខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតស្នាក់ការភូមិ នៃភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការជាមួយ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ចាប់រថយន្តដឹកមាន់ខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ (អធិការកិច្វ ឬចុះយាមល្បាត) ហើយប្រទះឃើញជាក់ស្តែង រថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-8809 ដែលមានផ្ទុកមាន់ចម្រុះ សរុបចំនួន២១៥ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងមូលដ្ឋានស្រុកស្វាយចេក ទិសដៅយកមកចែកចាយ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា អ្នកប្រព្រឹត្តមានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តល្មើសទៅនឹងច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានធ្វើការដឹកជញ្ជូនសត្វមាន់រស់ ដោយគ្មានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ ក្នុងនោះដែរមន្រ្តីជំនាញបានបញ្ចាក់ថា អ្នកប្រព្រឹត្តខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ សុខភាពសត្វ និងផលិតកម្មសត្វ មានមាត្រា ៥៨ នៃជំពូក៩ ។

លោក ហ៊ុយ ទូច បញ្ជាក់ថា នេះជាការចាប់ផ្តើមនៃការអនុវត្តនេះ គឺ យើងយកសំណាកសត្វមាន់ ទៅពិនិត្យឲ្យដឹងថា តើសត្វមានជំងឺអ្វីអត់? និងក្នុងខ្លួនមាន់ទាំងនោះមានកាកសំណល់បសុឱសថឬអត់? ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ជំនាញនឹងធ្វើការផាកពិន័យទៅតាមច្បាប់សុខភាពសត្វ ផលិតកម្មសត្វ មាត្រាទី១១៣ ដោយធ្វើការផាកពិន័យជាប្រាក់ ពី១០លានរៀល ទៅ១៥លានរៀល ដោយមិនគិតថា ដឹកតិចឬច្រើននោះទេ ព្រោះនេះជាករណីប្រព្រឹត្តបទល្មើស ។ ហើយប្រសិនបើគាត់ មិនព្រមទទួលយកការផាកពិន័យទេ មន្ត្រីជំនាញនឹងធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ