បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក្រសួង មន្ទីរពាក់ព័ន្ធ ជុំវិញខេត្តជាច្រើនរូប។និស្សិតជ័យលាភីដែលចូលរួមទទួលសញ្ញាប័ត្រថ្ងៃនេះមានចំនួនសរុប ចំនួន១៦០០នាក់ ទទួលសញ្ញាបត្រមាន៤កម្រិតគឺ ថ្នាក់បរិញ្ញាប័ត្ររង ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកថា ចំណេះដឹងគឺជាអំណាច ដែលអាចធ្វើឲ្យមនុស្សហ៊ានសម្រេចចិត្តធ្វើអ្វីដោយឯករាជ្យខ្លួនឯង។ ឯកឧត្តមក៏បាន ជម្រុញដល់និស្សិតដែលបញ្ចប់ការសិក្សាថ្ងៃនេះត្រូវបន្តការរៀនសូត្រដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនឲ្យមានគុណភាពប្រសើឡើង ងាយរកការងារធ្វើ និងប្រើប្រាស់ចំណេះទាំងនោះដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ