ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោកចុះសួរសុខទុកនិងចែកអាវភ្លៀង និងអាវរងារជូនដល់កងកម្លាំងចំរុះ
Tue,14 November 2023 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

(ខេត្តបន្ទាយមានជ័យ):
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។
ការចែកអាវភ្លៀង និងអាវរងារជូនកងកម្លាំងយើងទាំងអស់នាពេលកន្លងមក គឺជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរបស់សម្តេចទាំងទ្វេ ជាមួយកងកម្លាំងប្រដាប់អាវុធ ធានាការពារផលប្រយោជន៍ជាតិយើង។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញ និងពង្រឹងកំណែទម្រង់យោធា ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស ធានាការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន។

យើងត្រូវចេះទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន រួចត្រិះរិះពិចារណា ថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ និងស្ថាបនា បំពេញបន្ថែមនូវចំណុចខ្វះខាត។

សូមកោតសរសើរដល់បងប្អូនកងកម្លាំងប្រដាប់អាវុធនៅភូមិភាគទី៥ ដែលតែងតែបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំបានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។

ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ