ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោក សិទ្ធិ ឡោះ អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជន ឃុំតាបែន
Tue,10 January 2023 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 124នាក់)

===========
បន្ទាយមានជ័យ: លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅរសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈធិតបីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥នាក់តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនៃគណបក្សប្រជាជនឃុំតាបែនលេខ ០០៤ សសរ.គបឃ.តប ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាបែន ស្រុកស្វាយចេក ដែលមានការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេកនិង ប្រធានក្រុមការងារចុះជួយឃុំតាបែន លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិតាបែនជាច្រើននាក់។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាថ្មីចំនួន ១២៥នាក់ ដែលបានស័គ្រចិត្តចូមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលដឹកនាំដ៏ត្រឹមត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវនារី ដែលជាសរសៃឈាមរបស់ជាតិ ។
លោក សិទ្ធិ ឡោះ ក៏បានគូសបញ្ជាក់ថា រយៈពេល៤៤ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបស័គ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន ក្នុងនោះសង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍ ការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរ។

ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវឧកញ្ញ៉ា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថមក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ជូន សមាជិក សមាជិកាចំនួន ១២៥នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ចំនួន ១០,០០០រៀល (មួយមុឺនរៀន) ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ