ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗ ចំនួន ២ គួរឲ្យកត់សម្គាល់ រួមមាន ៖ ទី១. ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ និងទី២. ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់។ ទន្ទឹមនឹងការកត់សម្គាល់ជាវិជ្ជមាននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជន ដែលត្រូវបានដកហូតសេរីភាព។ ក្រៅពីនេះ បន្តចុះត្រួតពិនិត្យដើម្បីតាមដានឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានាអំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយដើម្បីពង្រឹងកិច្ចការពារ បង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ក្នុងនោះគណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល ក្នុងការអង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។ តែទោះយ៉ាងណាឯកឧត្ដមអភិសន្តិបណ្ឌិត សង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្ម ត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។ដើម្បីជោគជ័យលើភារកិច្ច ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងលើកទឹកចិត្តលើសកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសរ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទូចដល់អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ បន្តគាំទ្រនិងចូលរួមឱ្យបានសកម្មពេញទំហឹងបន្ថែមទៀត។ ជាថ្មីម្ដងទៀតឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អង្គការជាតិ អន្តរជាតិ និងអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គមជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ