ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ល្បែងសុីសងសង្វៀនបញ្ជាល់មាន់ និងល្បែងសុីសងគ្រប់ប្រភេទខុសច្បាប់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប គេសង្ស័យថា:ប្រហែលជា ខ្មោចស្រុកបើកដៃ ទើបខ្មោចព្រៃវាហ៊ាន
Thu,08 September 2022 (Time 01:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 139នាក់)

ខេត្តស្ទឹងត្រែង: នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែចំណុចនេះ បានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា: មានទីតាំងសង្វៀនបញ្ជាល់មាន់ អាប៉ោង
ចាក់ភ្នាល់លុយធំៗ និងសើចហូរកញ្ច្រៀវ ត្រហឹងអើងគង ពេលដែលពួកគេឈ្នះម្តងៗ តែពួកគាត់ក៏កំពុងព្រួយបារម្ភផងដែរ នៅពេលពួកគេចាញ់ វានិងបង្កជាជម្លោះកាប់ចាក់គ្នា ជាពិសេសជម្លោះក្នុងគ្រួសារ មិនត្រឹមតែប៉ុណ្ណោះទេវានិងបង្កើតចោរលួចឆក់ប្លន់ បង្កអសន្តិសុខដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។ ទីតាំងនេះចំណុចខាងកើតផ្លូវបំបែកច្រមុះជ្រូកអូរពងមាន់ ចម្ងាយប្រមាណ១២០០ម៉ែត្រ  ខាងស្តាំដៃចូលតាមផ្លូវលំចូលទៅក្រោយចំការកៅស៊ូរ ឆ្ពោះទៅខេត្តរតនគិរីផ្លូវលេខ៧៨ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

តើលោកអ៊ូត ស៉ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានជ្រាបទេខណៈបនល្បែងបើកលែង យ៉ាងអនាធិបតេយ្យផ្អើលទាំងខេត្តស្ទឹងត្រែងទាំងមូល បើលោកជ្រាបហើយតើមានវិអានការទបស្កាត់ដែរទេទាន។ ក្នុងខណៈនេះដែរលោកឈូក កុម៉ល់ អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង មិនគួរបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសង ខុសច្បាប់ ទាំងនេះកើតមានលើទឹកដីមូលដ្ឋានខ្លួន  នេះឬភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ លោកជាអ្នកបម្រើរាស្ត្រ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ដើម្បីធានាបាននូវសុខសន្តិភាព ជូនសង្គមជាតិ។ ឬក៏លោកមានការពាក់ព័ន្ធក្នងការ បើកល្បែងស៉ីសងនេះដែរ ទើបធ្វើពុធជាដេកលុងលក់ ស្កប់ស្កល់មិនខ្វល់ក្នុងការបង្ក្រាប និងទប់ស្កាត់។ ទើបបណ្តោយឲ្យល្បែងស៉ីងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង បង្កការភ្ញាក់ផ្អើលពេញភូមិ តែផ្ទុយទៅវិញបែជាមិនរំខានដល់មន្ត្រី អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ ។

ជុំវិញការរិះគន់ពលរដ្ឋខាងលើ និងបានរាយការណ៍ដល់អ្នកសារព័ត៌មាន ដើម្បីជួយផ្សប់ផ្សាយស្នើសុំដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃយើង។ ដើម្បីជួយអន្តរាគមន៍ ដាក់បទបញ្ចាដល់មន្ត្រីថ្នាក់ក្រោមជាតិ ធ្វើទប់ស្កាត់បង្ក្រាប ល្បែងស៉ីសងទាំងនេះ ដើម្បីធានាបាននៅសុខសន្តិភាព សុវត្ថិភាពដល់ប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញលោកឈូក កុម៉ុល អធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង មិនបានបំពេញតួនាទីកត្វពកិច្ចខ្លួន ដែលថ្នាក់លើបានប្រគល់ជូន។ បែជាឮថាសារព័ត៌មានខលចូល រាយការណ៍ពាក់ព័ន្ធករណីល្បែងស៉ីសងខាងលើ ស្រាប់តែលោកបិតទូរស័ព្ទតែម្តង គ្មានចំណាត់ការ នេះហើយសរបញ្ចាក់ឲ្យមហាជនឃើញថា ប្រហែលត្រូវដងត្រូវផ្លែ  និងសើមមាត់ សើមករ ហើយមើលទៅ ទើបមិនកម្រើក មានសកម្មភាព និងគ្មានចំណាត់ការសោះ នូវជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ