ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ជនសង្ស័យម្នាក់ ថ្នាំញៀន ២៧កញ្ចប់ ត្រូវបានសមត្ថកិច្ចបង្រ្កាប់បាន
Tue,06 September 2022 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 161នាក់)

(ខេត្តបាត់ដំបង):កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន​ សហការជាមួយនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។ យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថាក្នុង កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១១ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថាក្នុងការចុះបង្ក្រាប បទល្មើសជាក់ស្តែង និងធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ។
ឈ្មោះ ឌួង ប៊ុនថន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង០១ ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានមាន:
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន២៧កញ្ចប់ទម្ងន់២៨,៦២ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន​ ០២គ្រឿងចាស់ និងថង់សម្រាប់ច្រករំលែកថ្នាំលក់មួយចំនួនទៀត។
ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ