(ខេត្តរតនគិរី):ដើម្បីជម្រាបជូនសាធារណជន និងអ្នក សារព័ត៌មានពីគោលបំណងនៃយុទ្ធនាការនេះ នៅរសៀលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន និង ជាប្រធានក្រុមការងារយុទ្ធនាការ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាន ស្តីពី យុទ្ធនាការ " អន្ទាក់សូន្យ " នៅក្នុងខេត្ត រតនគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានមន្ទីរបរិស្ថានខេត្ត អង្គការអន្តរជាតិ ធ្វើការងារលើការអភិរក្ស និង មានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។អន្ទាក់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃនៅកម្ពុជា ។ ដើម្បី ដោះស្រាយវិបត្តិអន្ទាក់នេះក្រសួងរដ្ឋាភិបាល ដែលទទួលខុសត្រូវ និងអង្គការអភិរក្ស អន្តរជាតិ បានសហការគ្នា ប្រកាសចាប់ផ្តើម យុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា។ គោលបំណង គឺដើម្បីលើក កម្ពស់ការយល់ដឹងស្តីពីការប្រើប្រាស់ អន្ទាក់ សត្វខុសច្បាប់ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការ លុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា ដើម្បីឱ្យសត្វព្រៃកម្ពុជាអាច ផ្លាស់ទីបានដោយសេរី និងសុវត្ថិភាពនៅក្នុង តំបន់ការពារទាំងនោះ។យុទ្ធនាការ "អន្ទាក់សូន្យ "នេះគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ២០២២ ស្អែកនេះនៅក្នុងក្រុងបានលុង ខេត្តរតនគិរី។ យុទ្ធនាការ " អន្ទាក់សូន្យ " នេះ ត្រូវបានផ្តួចផ្តើមដោយក្រសួងបរិស្ថានដោយ មានការគាំទ្រចូលរួមសហការរៀបចំដោយ អង្គការអន្តរជាតិនានា ដែលកំពុងតែធ្វើការងារ អភិរក្សជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា។យុទ្ធនាការនេះត្រូវបានរៀបចំរួចមកហើយនៅ ក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ និង ក្រចេះ មណ្ឌលគិរី កំពង់ធំ ហើយខេត្តរតនគិរីជាក្របខ័ណ្ឌខេត្តគោលដៅទាំង៦នៃយុទ្ធនាការ " អន្ទាក់សូន្យ " ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ