ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
នគរបាលស្រុកភ្នំស្រុក បន្តសកម្មភាពចុះជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរ នៅកំណាត់ផ្លូវទឹកជន់លិចខ្លាំង
Tue,27 September 2022 (Time 02:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

(បន្ទាយមានជ័យ): នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តបញ្ជូនកម្លាំងនគរបាលទៅចុះ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមកំណាត់ផ្លូវដែលត្រូវទឹកជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក។

កំណាត់ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមស្រុកភ្នំស្រុក និងតំបន់ទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះជួយធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំណាត់ផ្លូវមួយនេះត្រូវបានទឹកលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រូវបានត្រៀមកម្លាំង យាម ល្បាត សម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពការណ៍បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ