ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឃាត់ខ្លួនជនបរទេស ជាង ៨០នាក់ នៅផ្ទះសំណាក់ «ថាន់ តាយ» ក្រុងខេមរភូមិន្ទ ពេលសមត្ថកិច្ចចុះបង្ក្រាបល្បែង Online
Thu,22 September 2022 (Time 01:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 161នាក់)

ខេត្តកោះកុង៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជនបរទេសជាង ៨០នាក់ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ កម្លាំងប្រឆាំងបទល្មើសគ្រឿង ញៀន នឹងអ្ញាធរ ក្រោមការសម្របសម្រួលពីតំណាងលោក ឃុន ភឿន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនពេលសមត្តកិច្ចចុះបង្ក្រាបករណីសង្ស័យថា លួចប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញនៅក្នុងផ្ទះសំណាក់ «ថាន់ តាយ» ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ការត្រួតពិនិត្យនេះថាមានជនបទេសស្នាក់នៅចំនួន៨២ នាក់ ស្រី២៨ នាក់, ស្មើនឹង:០៣សញ្ជាតិ រួមមាន÷
១-សញ្ជាតិ ឥណ្ឌូនេស៊ី ចំនួន៧១នាក់, ស្រី២៥នាក់ ។
២-សញ្ជាតិ ចិនចំនួន ០២នាក់(ប្រុស)។
៣-សញ្ជាតិ វៀតណាមចំនួន ០៩នាក់, ស្រី ០៣នាក់ ។

សមត្ថកិច្ចក្រោមឱវាទ តាមដានវត្តមានអន្តោប្រវេសន៍ក្នុងមូលដ្ឋានរបស់ខ្លួន២ថ្ងៃមកហើយ ពោលគឺទើបរកឃើញទីតាំង របស់ពួកគេ និងដាក់ការសង្ស័យថា លួចលាក់ប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញ។
ក្រុមជនអន្តោប្រវេសន៍ទាំង៨២នាក់នោះ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ រួចហើយមកស្នាក់នៅផ្ទះសំណាក់ «ថាន់ តាយ» ដោយម្ចាស់ផ្ទះសំណាក់មិនបានរាយការណ៍ផ្តល់ព័ត៌មាន កាន់អាជ្ញាធរសមត្ថកិច្ចនោះឡើយ។

ក្នុងចំណោមជនបរទេសទាំង៨២នាក់ មានលិខិតឆ្លងដែនចំនួន ៧៥ នាក់,ស្រី ២៧ នាក់។
ដោយឡែកចំនួន ០៥ នាក់,ស្រី០១នាក់គ្មានលិខិតឆ្លងដែន នឹងពីរនាក់ទៀតលិខិតឆ្លងដែនហួសសុពលភាព។
ត្រូវបានបញ្ជូនទៅការិយាល័យសើបអង្កេតនៃស្នងការដ្ឋានគរបាលខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿងបន្តតាមផ្លូវច្បាប់ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ