ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២ គ្រួសារ នៅក្រុងខេមរភូមិន្ទ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
Tue,30 August 2022 (Time 11:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយលោក ស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ដងទង់ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ២គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតឃ្លាំង១ទាំងស្រុង និងខូចខាតដោយអន្លើ ១គ្រួសារ ស្មើនឹង១ខ្នងផ្ទះ កាលល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៥.៣៥នាទីព្រឹក មូលហេតុឆ្លងចរន្តអគ្គិសនី នៅចំណុចភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងលោក ស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះ ដោយ ក្តី នឹករឭក អាណិ ត អាសូរ និង សូម ចូលរួម រំលែក នូវ ការសោកស្តាយ ជាមួយ បងប្អូន ដែល បានទទួល រងគ្រោះ ខូចខាត នូវ ទ្រព្យសម្បត្តិ និង ផ្ទះសម្បែង ដោយសារ គ្រោះ អគ្គិភ័យ នេះ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ ឯកឧត្តមក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីដ-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនគ្រួសារខូចខាតទាំងស្រុងរួមមាន៖ អង្ករ ៥០គក្រ មី១កេស ត្រីខ១យួរ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំង ថវិកាចំនួន១លានរៀល។ដោយឡែកគ្រួសាររងគ្រោះដោយអន្លើទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស អាវយឺត២ ព្រមទាំងថវិកា៥០ម៉ឺនរៀល ក្នុងនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឧបត្ថម្ភដល់គ្រួសារខូចខាតទាំងស្រុងចំនួន ២លានរៀល និងរងគ្រោះដោយអន្លើៗ៥០ម៉ឺន ។
អនុសាខាក្រុងខេមរភូមិន្ទ បានឧបត្ថម្ភគ្រួសារខូចខាតទាំងស្រុង ២០ម៉ឺនរៀល និងខូចខាតដោយអន្លើមួយគ្រួសារបន្ថែមចំនួន១០ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ