ថ្ងៃអង្គារ៍ ទី០៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ជនជាតិចិនចំនួន០៥នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និង រកឃើញគ្រឿងញៀនជាង៩០០គីឡូក្រាម
Wed,17 August 2022 (Time 06:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ, កងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន ជនជាតិចិនចំនួន០៥នាក់នឹងការដកហូតវត្ថុតាំងគ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម។យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
ការចាប់ឃាត់ខ្លួនជនជាតិចិនទាំង០៥នេះ បានធ្វើឡើង នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ (ត្រង់និយាមកា10°40.051N-103°31.320E)ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
ជនសង្ស័យទាំង៥នោះមានឈ្មោះ៖
១៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រនិងទូកត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ