(ខេត្តបន្ទាយមានជ័យ):កាលពីថ្ងៃទី១៦សីហា២០២២ កិច្ចប្រជុំថ្នាក់ខេត្តជាប់ព្រំដែន រវាងអភិបាលខេត្តបន្ទាយមានជ័យ នឹងថ្នាក់ដឹកនាំខេត្តស្រះកែវ ដែលចាប់ផ្ដើមកាលពីថ្ងៃទី១៥សីហា២០២២កន្លងមក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយខាងភាគីកម្ពុជាមានឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារ ដោយឡែកខាងភាគីថៃមានឯកឧត្តមបរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវនិងក្រុមការងារ បានប្រជុំរួមគ្នា ក្រោមបរិយាកាសពោពេញទៅភាពរលូន និងភាតរភាព ដោយមានប្រធានបទក្នុងការពិភាក្សា និងយល់ស្របគ្នា ក្នុងការដោះស្រាយបញ្ហា និងអភិវឌ្ឍន៍លើវិស័យផ្សេងៗ ក្រោយពីស្ថានការណ៍នៃការរាត្បាតរបស់ជម្ងឺកូវីដ-១៩ ចាប់ផ្ដើមធូរស្រាល ដែលប្រធានបទទាំង៨ចំណុចរួមមានដូចជា:១/ភាគីទាំង២យល់ស្របឲ្យមានការរៀបចំប្រជុំ រវាងមន្រ្តីបំពេញការងារខាងព្រំដែន ដើម្បីបង្កើនទំនាក់ទំនងរួមគ្នា។២/បង្កើនកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការធ្វើដំណើរឆ្លងដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។៣/កំណត់ឲ្យច្រកឆ្លងដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក សម្រាប់ទទួល/បញ្ជូនពលករខ្មែរក្នុងការធ្វើដំណើរត្រឡប់មកប្រទេសវិញ ដោយមិនចោលបរិវេណច្រកអូរបីជាន់ ចាប់ផ្ដើមតាំងពីថ្ងៃទី១កញ្ញា២០២២តទៅ។៤/អនុញ្ញាតិឲ្យយានពាហះនះប្រភេទរថយន្តគ្រប់ប្រភេទរបស់ប្រទេសទាំង២ ដែលមានឯកសារគ្រប់គ្រាន់ អាចឆ្លងដែនចេញ-ចូល ដោយចាប់ផ្ដើមពីថ្ងៃទី១កញ្ញា២០២២។៥/គាំទ្រការបើកឲ្យដំណើរការច្រកឆ្លងដែនអន្តរជាតិថ្មី(ស្ទឹងបត់-ណងអៀន) ដើម្បីជាប្រយោជន៍ពាណិជ្ជកម្មព្រំដែន និងកាត់បន្ថយភាពចង្អៀតណែនច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។៦/គាំទ្រឲ្យមានការបើកច្រកឆ្លងដែនអូរនាង-ប៉ារ៉ៃ តាមកិច្ចព្រមព្រៀងប្រជុំRBC ដើម្បីគាំទ្រការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសប្រទេសទាំង២។៧/គាំទ្រឲ្យបើកប្រើច្រកបរិវេណបង្គោលឡាក់៤៣ ប្រឈមជាមួយច្រកឆ្លងដែនភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ។៨/ភាគីទាំង២ស្វាគមន៍ដល់ការជួយសង្រ្គោះ លើផ្នែកការពារគ្រោះធម្មជាតិក្នុងតំបន់ព្រំដែន ដោយអនុញ្ញាតិឲ្យរថយន្តពេទ្យ ឬរថយន្តទទួល-បញ្ជូនបន្តអ្នកជម្ងឺរបស់ប្រទេសទាំង២ ឆ្លងដែនទៅ-មកបាន។សូមជំរាបថា ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តព្រំដែនបន្ទាយមានជ័យ-ស្រះកែវ បញ្ជាក់ថា លើកនេះ ហ្នឹងបង្កើនកិច្ចសហប្រតិបត្តិការ បង្កើតឱកាសការលក់ដូរ បង្កើនភាពរីកចម្រើនទាំងខាងផ្នែកសេដ្ឋកិច្ចនិងសង្គម ធ្វើឲ្យជីវភាពរស់នៅដ៏ល្អរបស់ប្រជាជននៅក្នុងទឹកដីជាយដែនរបស់ប្រទេសទាំង២ ដោយសារតែកន្លងមក ត្រូវសកំថ្លែងអំណរគុណខេត្តស្រះកែវ សមត្ថកិច្ចយោធា នគបាល ច្រកព្រំដែនក្នុងការជួយសង្រ្គោះបញ្ហាការរាត្បាតរបស់កូវីដ-១៩ ដែលខេត្តទាំង២ បានរួមដៃគ្នាមើលការខុសត្រូវពលករ ដោយប្រើគោលការសន្តិវិធីដល់គ្នាទៅវិញទៅមក។យ៉ាងណាក៏ដោយ ឯកឧត្តម បរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវ ថ្លែងថា សូមអគុណការទទួលស្វាគមន៍របស់អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ និងជម្រុញកិច្ចព្រមព្រៀងដែលបានយល់ស្របរួមគ្នាឲ្យក្លាយទៅជាលទ្ធផលសង្ឃឹមទុករបស់ភាគីទាំង២ បន្ទាប់មក ឯកឧត្តមអភិបាលខេត្តស្រះកែវ និងអភិបាលខេត្តបន្ទាយមានជ័យ បានចុះហត្ថលេខាលើកំណត់ហេតុក្នុងការពិភាក្សារួមគ្នា ដោយអភិបាលខេត្តស្រះកែវ បានជូនវត្ថុអនុស្សាវរីយ៍ឲ្យដល់ខាងកម្ពុជាផងដែរ ដោយក្រោយពីបញ្ចប់កិច្ចប្រជុំ អភិបាលខេត្តទាំង២រួមទាំងក្រុមការងារ បានទទួលទានអាហារល្ងាចរួមគ្នា ក្នុងបរិយាកាសពោពេញទៅដោយមិត្តភាព កក់ក្ដៅ មុនហ្នឹងគណះប្រតិភូខេត្តស្រះកែវ ធ្វើដំណើរវិលត្រឡប់មកខេត្តស្រះកែវវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ