ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកវរសេនីយ៍ឯកធិន ស៊ិនដេតស្នងការរង ខេត្តខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងការិយាល័យជំនាញបង្រ្កាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត!
Thu,09 June 2022 (Time 11:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

(ខេត្តបន្ទាយមានជ័យ):នៅថ្ងៃពុធ​ ៩កេីត ខែជេស្ឋ​ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨​ ខែមិថុនា​ ឆ្នាំ២០២២ វេលាម៉ោង២១និង 00នាទី ដោយមានការសហកា​ ពីកម្លាំងស៊េីបការខាងក្រៅកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត មានការចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះបង្ក្រាបជនសង្ស័យជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន​ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន​ សង្កាត់/ក្រុង​ ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់៖
​ ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ
ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ​ ។ ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន​ ៧ថង់។
​ បន្ទាប់មកមានការសម្របសម្រួលដោយលោកលឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ កម្លាំងយេីងបានបន្តឃាត់ខ្លួនមេខ្លោងបាន​ ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ​ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 នឹងឆែកឆេរ ចាប់យកវត្តុតាងរួមមាន៖
១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។
កម្លាំងយើងបាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ