ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
កម្លាំងសមត្ថកិច្ចជំនាញផែនព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបានក្រុមចោរឆក់រួមនិងបក្ខពួកទាំង០៩នាក់!
Thu,09 June 2022 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 206នាក់)

ក្រុងប៉ោយប៉ែត៖ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត
លោកវរសេនីយ៍ទោ ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងនាយផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌចុះធ្វើការបង្ក្រាបក្រុមមុខសញ្ញាឆក់និងបក្ខពួកបាន០៩នាក់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលា១០និង៣០នាទី ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះមានឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រ ។

ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ បន្ទាប់ពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញបានចុះ ស្រាវជ្រាវ ឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រីម្នាក់ប្រពន្ធជនដៃដល់ថោង ហាំងហៅហាក់

ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
១/ថោង ហាំងហៅហាក់ ភេទប្រុស អាយុ
១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)
២/ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។
៣/ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៤/អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៥/សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ
មុខរបរកម្មករ បក្សពួក
៦/យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ
ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត
៧/ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស
អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ
ទទួលទិញនិងជួសជុលទូរសព័្ទ ។

លោកអធិការ សៅ សារឿន បានឲ្យដឹងថា៖ក្រោយបានសាកសួរកំលាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត
១/ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខ
របរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់
២/ សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់
ក្នុងនោះយើងបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងដកហូតបានរួមមាន ៖ កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ហើយកងកម្លាំងជំនាញបានប្រគល់ទ្រព្យសម្បត្តិ៍ជូនជនរងគ្រោះគ្រប់ចំនួនផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានស្នើរសុំឃាត់ខ្លួនជនទាំង០៩នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាក់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ