ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មេឈ្មួញក្រាក់ៗ៣នាក់ធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុងស្រុករវៀងតាមអំពើចិត្ត
Thu,23 June 2022 (Time 08:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 216នាក់)

(ខេត្តព្រះវិហារ):ប្រភពបានឲ្យដឹងថាមេឈ្មួញក្រាក់ៗទាំង3នាក់នោះមានឈ្មោះ ឆយ,ឈ្មោះ ធា និងឈ្មោះ វុធ ហើយពួកគេកំពុងជីកកកាយធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងចម្ការដំឡូងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម តាមអំពើចិត្តគ្មានញញើតអ្វីទាំងអស់។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក ទើបឈ្មួញទាំង3នាក់នោះអាចធ្វើអាជីវកម្មរ៉ែមាស យ៉ាងពេញបន្ទុកដោយមិនប្រឈមនឹងការបង្ក្រាបនៅឡើយ។
តាមសេចក្ដីរាយការណប្រជាពលរដ្ឋនៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញ3នាក់ធ្វើអាជីវកម្មរ៉ែមាស នៅចំណុចភ្នំលុង យ៉ាងរលូនដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
តាមប្រភពពីមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងឃុំរមទម ស្រុករវៀង បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុករវៀង ក៏ដូចជាពីសំណាក់លោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទេនោះគឺឈ្មួញមិនអាចធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង បានទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបឈ្មួញឈ្មោះ ឆយ, ឈ្មួញឈ្មោះ ធា និងឈ្មួញឈ្មោះ វុធ អាចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម យ៉ាងគឃ្លើន។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា អាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុករវៀង គឺជាប្រភពចំណូលរបស់លោក យូ​ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចាត់វិធានការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ជាបន្ទាន់។ ដោយហេតុថាឥឡូវនេះឈ្មួញ៣នាក់ កំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង យ៉ាងពេញបន្ទុក ហើយប្រធានការិយាល័យរ៉ែ និងថាមពលខេត្តព្រះវិហារស្រុករវៀង ព្រមទាំងលោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលព្រះវិហារ បែរជាសម្ងំស្ងាត់ឈឹង។ ដូច្នេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មិនគួរទុកឲ្យអាជីវកម្មរ៉ែមាសខុសច្បាប់ទៀតឡើយ។បឋម

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ