ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប !
Wed,22 June 2022 (Time 11:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 191នាក់)

ខេត្តសៀមរាប ៖ តើលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ អោយកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត ដែលលោកគ្រប់គ្រោងបន្តទៀតរឺយ៉ាងណា? ទើបថ្មីៗនេះក្រុមសារព័ត៌ជាច្រើនអង្គភាព បានឃើញតារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ ១៥០ ម៉ែត្រ កំពុុងបើកល្បែងស៊ីសង ដែលច្បាប់ហាមឃាត់នោះ គឺ៖ ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរ ១លានទៅ២លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាធ្វើមើលមិនឃើញសម្ងំស្ងៀមឈឹង មិនបង្ក្រាប ធ្វើហាក់គ្មានរឿងអ្វីកើតមានឡើងនៅក្នុងដែនអស់លោកគ្រប់គ្រង,,,បើទោះបីសារព័ត៌មានព្យាយាមខលរាយការណ៍ជូនលោក ដា ចំរើន
អធិការក្រុងសៀមរាបចូលដែរតែគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ WhatsApp លោកក៏បានបើក
មើលដែរ តែលោកមិនបានឆ្លើយតបទេ។

សូមបញ្ជាក់ផងដែលថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ ហាយឡាយនៅផ្លូវចុងកៅស៊ូ ខាងលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើយោងតាមប្រភពពីរអ្នកលេងបាល់ទះ បានអោយដឹងថា៖ តារាងបាល់ទះនេះ ជារបស់លោក (វ៉ាន់) ទើបតែបើកថ្មី បានជិតមួយខែហើយ បងទៅសួរនាក់ណាក៏គេស្គាល់គាត់ដែរនៅក្រុងសៀមរាបនេះ អាជីពគាត់ពូកែខាងរកស៊ីបើកបនល្បែងស៊ីសង់ស្រាប់ហើយ។

ប្រភពដដែលបានបង្ហើយថា៖ បើគ្មានសមត្ថកិច្ចមូលដ្ឋាន លោកអធិការក្រុង និង ស្នងការខេត្តសៀមរាប ជាអ្នកបើកដៃអោយទេ ចាំតែលោក (វ៉ាន់) ហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះរបស់ខ្លួនបានជារៀងរាល់ថ្ងៃយប់ឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប កំពុងមានការ
ព្រួយបារម្ភជាខ្លាំង និងបានលើកឡើងថា៖ តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច) បើល្បែងស៊ីសងកើតឡើង
រីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះ តើប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលកន្លងមកលោកក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានដាច់ខាត,,,ផ្ទុយមកវិញតើអស់លោកចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជាអស់លោក អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋរស់នៅក្រុងខេត្តសៀមរាប សូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការបង្ក្រាបទីតាំង តារាងបាល់ទះ របស់លោក (វ៉ាន់) នៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ