ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
តើលោក សៀក និងលោក ស៊្រុន ពៅ គាត់ជាអ្នកណា.? ជ្រកក្រោមស្លាកឈ្មោះសមាគមន៍ ចិញ្ចឹមសត្វជ្រូកក្នុងស្រុក ជារបាំងមុខ ដើម្បីប្រយោជន៍សួនតួ និងបក្សពួករបស់ខ្លួនចង់កំណត់តម្លៃសាច់សត្វជ្រូករស់ខ្ពស់លើទីផ្សារ.?
Fri,10 June 2022 (Time 02:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 235នាក់)

(រាជធានីភ្នំពេញ)% តាមប្រភពព័ត៌មានខ្សឹបឲ្យដឹងថា មានកូនរបស់លោកធំម្នាក់នៅពីក្រោយខ្នង កំពុងតែបង្កព្យុះភ្លៀង ពេញផ្ទៃប្រទេស ក្នុងគោលបំណងមិនឲ្យមានការផ្គត់ផ្គង់មានការនាំចូលសត្វជ្រូកពីក្រៅស្រុក ដើម្បីកំណត់តម្លៃឲ្យសត្វជ្រូករស់មានតម្លៃខ្ពស់លើទីផ្សារបច្ចុប្បន្ន ខណៈសត្វជ្រូករស់តម្លៃ១១៧០០រៀលក្នុង១គីឡូក្រាម។

ចំណែកលោក សៀក និងលោក ស៊្រុន ពៅ កំពុងតាំងខ្លួនជាតំណាងសមាគមន៍ ចិញ្ចឹមសត្វជ្រូក ធ្វើការសង្ស័យថាក្រុមហ៊ុននេះ ឬអាជីវករនោះនាំសត្វជ្រូកចូលពីក្រៅស្រុក ស្ទើរតែគ្រប់កន្លែង រាយការណ៍ទៅថ្នាក់ដឹកនាំទាំងយប់ទាំងថ្ងៃ ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងបង្ករំខានដល់រស់នៅ និងរំខានដល់រាជការ ក្នុងគោលបំណងបិទមិនឲ្យអ្នកផ្សេងៗមានការនាំចូល ប្រើឈ្មោះសមាគមជារបាំងមុខ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងដើម្បីដំឡើងតម្លៃសត្វជ្រូកឡើងខ្ពស់នៅលើទីផ្សារ។ដែលប្រភពព័ត៌មានបានលើកឡើងនិងដាក់ជាសំណួតចោទថា តើអស់លោកមានបានគិតពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង១៦ លាននាក់ដែលកំពុងបរិភោគសាច់ជ្រូកដែរឬទេ.?
តើលោក សៀក និងលោក ស៊្រុន ពៅ ដែលកំពុងតាំងខ្លួនជាតំណាងសមាគមន៍ ចិញ្ចឹមសត្វជ្រូក តើមានកូនរបស់លោកធំរូបណាស់ នៅពីក្រោយខ្នងបង្កធ្វើព្យុះភ្លៀង ខលទូរសព្ទបញ្ជារំខានដល់កិច្ចការងាររាជការទាំងយប់ទាំងថ្ងៃ តើពួកគាត់ជានរណាមានអំណាចអីក៏ខ្លាំងម្ល៉េះ...?។

ខាងលើនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ.? អង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលនូវការបកស្រាយពី ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ បើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ