ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨
Mon,09 May 2022 (Time 08:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពីរ ចូលរួមប្រជុំ
ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាននៃអង្គប្រជុំរួម។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សាកែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសម្រេច ក្រោមអធិបតីភាព សហប្រធានកម្ពុជា-ថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ (កម្ពុជា) និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាឌិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ