ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
យុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២ របស់ គណបក្សប្រជាជនកម្ពុជាបង្ហាញឲ្យឃើញពីកម្លាំងសាមគ្គី ឧត្តមភាពនិងកិត្យានុ ភាពរបស់សមាជិក-សមាជិកា
Sun,22 May 2022 (Time 05:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ខេត្តបាត់ដំបង,ស្រុកសំពៅលូន
សមាជិកសមាជិកាគណ:បក្សប្រជាជនកម្ពុជា បើកយុទ្ធនាការនាឃោសនាបោះឆ្នោត បង្ហាញឲ្យឃើញពីកម្លាំងសាមគ្គីឧត្តមភាព និងកិត្យានុភាពរបស់សមាជិក- សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលបានចូលរួមជាង៣០០០នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ និងជាថ្ងៃទី២ផងដែរ ដែលការបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតសម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥គឺបានធ្វើឡើងនៅទីលានផែស្ងួត ស្ថិតភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង។
ក្នុងពិធីយុទ្ធនាការឃោសនានេះ សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានស្តីទី គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងស្រុកសំពៅលូន បានមានប្រសាសន៍ថា ការឃោសនារកសំឡេងឆ្នោតនាពេលនេះគឺបង្ហាញឲ្យឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា គណបក្ស ប្រជាជនកម្ពុជាខេត្តបាត់ដំបង ស្រុកសំពៅលូន បង្ហាញទៅកាន់ប្រជាពលរដ្ឋឲ្យបានជ្រាបពីសារគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា មានតែគណបក្ស​ប្រជាជនកម្ពុជាមួយគត់ បានធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព​ មានស្ថេរភាព សុខដុមរមនា និងមានការអភិវឌ្ឍ មានភាពរីកចម្រើនគ្រប់វិស័យ ។ក្នុងឱកាសនោះដែរឯកឧត្តមសុខ លូប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានបន្ថែមថា បងប្អូនទាំងអស់បានឃើញច្បាស់ហើយ រាល់សមិទ្ធផលដែលកើតមានសព្វថ្ងៃនេះ ដោយកើតចេញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទាំងនេះហើយ ដែលជាការខិតខំរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលធ្វើឱ្យប្រជាពលរដ្ឋទូរទាំងប្រទេសស្គាល់នៅសន្តិភាព សេរីភាព សុខមង្គលក្នុងគ្រួសារ ។ជាមួយគ្នានោះដែរឯកឧត្តមសុខ លូ ក៏អំពាវនាវទៅដល់សមាជិក- សមាជិការ ទាំងអស់ចាំបាច់ត្រូវគោរព ឲ្យបានសមស្របទៅតាមការណែនាំ​របស់​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ ដែលបានណែនាំ ជាពិសេសសូមរក្សានូវ​ភាព​ថ្លៃថ្នូរ វិន័យ ជៀសវាង​ការ​កើតនូវអំពើ​ហិង្សា​ណាមួយដែល ធ្វើឲ្យប៉ះពាល់​កិត្តិយស​ដល់​គណបក្សប្រជាជនកម្ពុជា​ ព្រម ទាំងសន្តិសុខសណ្តាប់ធ្នាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ