ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សម្ភោធដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៥បន្ទប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត
Wed,18 May 2022 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

បន្ទាយមានជ័យ: លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បាន អមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ចូលរួមពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៥បន្ទប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការអាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុស្សជាង១០០០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់របស់អាជ្ញាធរគ្រប់ផ្នែកពាក់ពន្ធ័ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ ផ្តល់សេវាសាធារណ:បានល្អ ហើយក៏បានដើតួនាទីយ៉ាងសំខាន់ក្នុងការួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ លើសពីនេះក៏បានជួយសង្គ្រោះពលរដ្ឋគ្រប់ពេលជួបគ្រោះធម្មជាតិនានា។

ឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និង ឆ្លើយតបដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ពិសេសត្រូវរួមគ្នា កែប្រែតំបន់ព្រំដែនដែលជាអតីតសមរភូមិប្រយុទ្ធ ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ក្នុងន័យនេះគឺយើងត្រូវអភិវឌ្ឍន៍ធនធានមនុស្ស តាមរយះការបង្កើតឲ្យមានសាលារៀន និងហេដ្ឋារចនាសម្ពន្ធ័នានា ដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ