(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន "ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២" ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា ៖ ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេញ១ខែកន្លងមកនេះ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្តក៏បានបញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។ លោកឧត្ដមសេនីយ៍ត្រី ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកេីតចេញពីការរួបរួមគ្នា សាមគ្គី សហការគ្នា យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីយុត្តិធម៌ ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។ បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់អង្គភាព គឺមិនការពារឡេីយ ត្រូវអនុវត្តតាមនីតិវិធី ។ សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទវគ្គ "ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២" ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ ចំនួន៤មេរៀន ដូចជា ៖ ១-ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ។ ២-សម្ភារៈចាប់ជនបង្ក មានកាំបិត និងដំបង។ ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់គុណផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ